ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរក្រងស្បូវរបស់អ្នកស្រុករលាប្អៀរ មិនសម្បូរអ្នកតម្រូវ​​ការ តែពួកគាត់មិនបោះបង់មុខរបរ​កេរពីដូនតា

12 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅជាប់ផ្លូវជាតិលេខ៥ ចំណុចភ្នំដាំផ្កា ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ប្រមាណតែជាង១០គ្រួសារ នៅតែប្រកាន់ខ្ជាប់មុខរបរក្រស្បូវលក់ ដើម្បីចិញ្ជឹមជីវិត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅជាប់ផ្លូវជាតិលេខ៥ ចំណុចភ្នំដាំផ្កា ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ប្រមាណតែជាង១០គ្រួសារ នៅតែប្រកាន់ខ្ជាប់មុខរបរក្រស្បូវលក់ ដើម្បីចិញ្ជឹមជីវិត បើទោះបច្ចុប្បន្ន ស្បូវកណ្តប ដែលក្រងហើយ មិនសំបូរអ្នកទិញយ៉ាងណាក្តី ។

ស្រ្តីម្នាក់ ដែលកំពុងក្រងស្បូវ រស់នៅភូមិឃុំខាងលើ បានបញ្ជាក់ថា៖ ចាប់តាំងពី ការកសាងលំនៅដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋមានជីវភាពសមរម្យ បានបោះបង់ការប្រក់ដំបូលស្បូវ មកប្រក់សង្កសី ស៊ីប្រូស៊ីម៉ង់ ឬក្បឿងជំនួសវិញ ដែលធ្វើឱយអ្នកក្រងស្បូវលក់ជួបផលលំបាក ។បច្ចុប្បន្នអ្នកទិញស្បូវភាគច្រើន យកទៅប្រក់រោង ឬ ខ្ចុះសម្រាប់អង្គុយលេង និង តាមហាងលក់ដូរខ្លះក៍ត្រូវទិញស្បូវយកទៅប្រក់រោង ឬ ខ្ចុះលក់ដូរដែរ ។បច្ចុប្បន្នគាត់មានកូន៧នាក់ នៅក្នុងបន្ទុកទាំងអស់ ។គ្រួសារគ្មានមុខរបរអ្វីផ្សេងទៀតទេ សូម្បីតែស្រែចំការក៍គ្មានដែរ។ ដោយសារតែជីវភាពខ្វះខាត គាត់នៅតែប្រកបរបរ ក្រងស្បូវដើម្បីជិញ្ជឹមជីវិត ម៉្យាងទៀត គាត់មានម្តាយចាស់ មុខរបរក្រងស្បូវ គឹនៅផ្ទះ ងាយស្រួលមើលថែម្តាយ កូនចៅ និងផ្ទះសម្បែង ។អ្នកក្រងស្បូវលក់ក្នុងភូមិនៅម្តុំនេះមានតែប្រមាណជាង១០គ្រួសារប៉ុណ្ណោះ។

ស្ត្រីម្នាក់ទៀតបានបន្ថែមថា៖ ចំពោះស្បូវ ពួកគាត់២នាក់ប្តីប្រពន្ឋ បាននាំគ្នាទៅច្រូតដល់ស្រុកលើ គឺដល់ រម្មណីដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស មានចម្ងាយជាង៦០គីឡូម៉ែត្រ ។ ក្នុងរយៈពេល៤ទៅ៥ថ្ងៃ ដែលពួកគាត់ច្រូត ហាលឱ្យស្ងួត ទើបពួកគាត់ទៅដឹកម្តង ឬ ជួលគោយន្តគេដឹកពីពីនោះមក ។ចំណែកការច្រូតស្បូវវិញ គឺតាមដីចំការគេ ម្ចាស់ចំការខ្លះគេឱ្យច្រូត តែម្ចាស់ចំការខ្លះក៍យកលុយដែរ តែមិនច្រើនទេតិចតួច ។ពេលយកដល់ផ្ទះត្រូវហាលបន្ត ជជុះឱយស្អាតចងទុក រួចទើបយកមកក្រង ។ដោយឡែកចំពោះដងកន្តប ក៍ត្រូវទិញដើមឬស្សីគេ មកធ្វើ ខ្សែក៍ត្រូវទិញខ្យែចំណង គេដែរ។សម្រាប់តម្លៃវិញ ស្បូវ១កណ្តប ថ្លៃពី២ពាន់ទៅ៤ពាន់រៀលតាមកណ្តបវែងខ្លីមានប្រវែងពី២ទៅ៤ម៉ែត្រ ។

ចំពោះផលលំបាកវិញ ក្រៅពីទៅដេកព្រៃ៤ទៅ៥ថ្ងៃ មានមុស សត្វល្អិត ទិចនិងខាំ ក៍នៅពេលខ្លះជួបពស់អសិរពិសសម្ងំក្នុងដើមស្បូវរត់ចែកជើងគ្នា គឺនៅខែប្រាំងកន្លែងខ្លះត្រូវត្រូវភ្លើងឆេះព្រៃអស់ស្បូវ។ ក្នុងមួយជើងដែលទៅដេកព្រៃច្រូត ៤ទៅ៥ថ្ងៃ យកមកក្រងបានកណ្តបពី៣ទៅ៤រយកណ្តប ហើយពេលជិតអស់ទើបចេញទៅច្រូតបន្តទៀត។

ប្រជាកសិកក្រងស្បូវលក់ សូមអំពាវនាវអតិថិជនសូមមេត្តាជួយគាំទ្រ សមិទ្ធផលក្នុងស្រុកដែលជាស្នាដៃកូនខ្មែរ ដែលខិតខំផលិតស្បូវក្រាស៉ល្អធានាការប្រើប្រាស់ប្រកបគុណភាពជាប់ធន់បានយូរ។ ជាពិសេសចូលរួមអភិរក្សកេរដំណែលដូនតាបន្សល់ទុកអោយ ។ ជំរុញលើកកម្ពស់ជីវភាពប្រជាពលក្នុងសហគមន៍ភូមិមួយផលិតផលមួយ កាត់បន្ថយភាពក្រីក្រផងដែរនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ