ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រណាំងទូក និងកាណូតបាឡាស្មាច់ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចូលរួមជាង១ម៉ឺននាក់

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមកពីគ្រប់ទិសទី សរុបប្រមាណជាង១ម៉ឺននាក់ ក្នុងទឹកមុខសប្បាយរីករាក្រៃលែង ដែលបានមកចូលរួមទស្សនាកំសាន្ត ពិធីប្រណាំងទូក និង ប្រណាំងកាណូតបាឡាស្មាច់ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកកំពង់លែង កាលពីរសៀលថ្ងៃទី២៩…

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមកពីគ្រប់ទិសទី សរុបប្រមាណជាង១ម៉ឺននាក់ ក្នុងទឹកមុខសប្បាយរីករាក្រៃលែង ដែលបានមកចូលរួមទស្សនាកំសាន្ត ពិធីប្រណាំងទូក និង ប្រណាំងកាណូតបាឡាស្មាច់ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកកំពង់លែង កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅសួនច្បារជំទាវស្រែន មុខអធិការដ្ឋាននគរបាល ស្រុកកំពង់លែង ។

អភិបាល ស្រុកកំពង់លែង លោក យ៉ែម លក្ខិណា បានបញ្ជាក់ថា ពិធីប្រណាំងទូក ប្រណាំងកាណូតបាឡាស្មាច់ នេះបានប្រារព្វឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយ ក្នុង រដូវរំហើយ ដែលខ្លះបានសម្រាកពីការងារ និងមួយទៀតចង់អភិរក្ស កេរដំណែលប្រវត្តិសាស្ត្ររបស់បុព្វបុរសយើង ដែលបានបន្សល់ទុកតាំងពីសម័យបុរាណកាល។ មួយផ្នែកទៀតក៍ដើម្បីឱ្យបងប្អូនជាក្រុមកីឡាករទូក ទាំងអស់ហាត់សមដៃ ឱ្យបានស្ទាត់ជំនាញ មុនពេលទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ក្នុងពេលខាងមុខផងដែរ។ ចំពោះការប្រកួតនៅថ្ងៃនេះមាន ២វិញ្ញាសារសរុបមានចំនួន២៦គូ ក្នុងនោះវិញ្ញាសារទី១/ការប្រណាំងកាណូតបាឡាស្មាច់មានចំនួន២១គូ និងវិញ្ញាសារទី២/ ប្រណាំងទូកអុំបុរសចំនួន៥គូនិងមានទូកចែវបុរសជាទូកកិត្តិយសចំនួនមួយ។ពេលយប់មានបាញ់កាំជ្រួច និង ការប្រគុំតន្ត្រីកំសាន្តផងដែរ។

សូមរំឮកថា៖ ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយះពេល ៣ថ្ងៃជាប់គ្នា គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងអំឡុងឆ្នាំ ១១៧៧ គ្រាដែលទ័ពចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះទ័ពចាម រហូតទទួលបានជ័យជម្នះហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រ ទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។

ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់កងទ័ពចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។ជាមួយគ្នានោះពិធីបណ្តែតប្រទីប ក៍មាន អត្ថន័យដើម្បី សម្តែងការរំឭកដល់គុណព្រះគង្គា និងព្រះធរណី ដែលបានហូរនាំមកនូវដីល្បប់មកស្រោចស្រប់តាមដងទន្លេ ជួយដល់កសិករ បង្ករបង្កើនផល បានភោគផលល្អ ក្នុងការងារកសិកម្ម ក៍ដូចជាមុខរបរចិញ្ចឹមជីវិតហើយពិធីនេះគឺបានធ្វើឡើងក្នុងរដូវទឹកសម្រក ប្រៀបបានការជូនដំណើររបស់ព្រះម៉ែគង្គាត្រឡប់ទៅវិញយ៉ាងនោះដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ