ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​​​ខុសច្បាប់ដូច​​ភ្លៀងរលឹម​

11 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នៅ​យប់​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ​តុលា ឆ្នាំ​២០២៤ សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ដោយ​សហ ការ​ជាមួយ​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ដឹកនាំ​ដោយ​លោក…

ខេត្ត​សៀម​រា​ប ៖ ​នៅ​យប់​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ​តុលា ឆ្នាំ​២០២៤ សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ដោយ​សហ ការ​ជាមួយ​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ដឹកនាំ​ដោយ​លោក សុខ សុង នាយ​សង្កាត់​​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និងបង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​បាន​ចំនួន​០៣​ករណី ។

ការបង្ក្រាបគឺ​មានការ​​កាប់​បំផ្លាញ​ចោល​នៅនឹងកន្លែង​រួម​មាន​៖​ ១-​នេសាទ​ដោយ​ឧបករណ៍​ឈ្នក់​រួម​ផ្សំ​ភ្លើង​ព​ណ៌​មាន​៖ អា​គុយ៥០អំពែរ ចំនួន​០៣​គ្រឿង ។ ​កាប់​បង្គោល​ចំនួន​០៧​កន្លែង មាន​បង្គោល​ចំនួន​២៨ បង្គោល ។ ២-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​០៣​សង់ទីម៉ែត្រ​មាន​៖​ក្បាល​លប​លូ ចំនួន​០៩ គ្រឿង​។​ របាំង​សាច់​អួន ប្រវែង​៩០០​ម៉ែត្រ​។ ​​ចម្រឹង​ចំនួន​៣០០​ដើម​។ ៣-​នេសាទ​ឧបករណ៍​ស្បៃ​មុង​។ ​​ក្បាល​ស្បៃ​មុង​ចំនួន​០៦​គ្រឿង​។ ​​របាំង​សាច់​ស្បៃ​មុង ប្រវែង​៤០០​ម៉ែត្រ​។ ​​ចម្រឹង​ចំនួន​២០០ ដើម​។​លែង​ត្រី​ចំនួន​៤០​គ​ក្រ ​។

​បើ​តាម​ប្រភព​ពី​មន្ត្រី​ជលផល​ខណ្ឌ​ផ្នែក និង​សង្កាត់​រដ្ឋបាល​ជលផល ថែម​ទាំង​បាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ពី​សេចក្តីជូនដំណឹង​ស្តី​ពី​រដូវ​បើក​នេសាទ សម្រាប់​រដូវ​នេសាទ​ឆ្នាំ​២០២៤ និង​២០២៥ និង​សេចក្តី​ប្រកាស​ស្តី​ពី​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឱ្យធ្វើ​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ២០២៤-២០២៥ នេះ មិនតែប៉ុណ្ណោះ​ ព្រមទាំង​បាន​ផ្សព្វផ្សាយ​នូវ​លិខិត​អំពាវនាវ​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ផលិត​ទិញ​-លក់ ដឹក​ជញ្ជូន​រក្សា​ទុក​នូវ​ឧបករណ៍​ឆក់​ត្រី​គ្រប់​ប្រភេទ​ដល់​ប្រជា​អ្នកនេសាទ​ទាំង​ក្នុង និង​ក្រៅ​សហគមន៍ នៅ​សហ​គមន៍​នេសាទ​មាត់​ខ្លា និង​សហ​គម​ន៍​នេសាទ​កំពង់​ឃ្លាំង  ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ទៀត​ថា ករណី​បង្ក្រាប​បទល្មើស​នេសាទ​ខុស នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​សូទ្រនិគម​នេះ​ឱ្យ​ដូច​ភ្លៀងរលឹម ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ