ដើម្បីបង្កើនសាច់ក្នុងរាងកាយ អ្នកគួរតែជំនាស់ការលំបាកលើរាងកាយតាមរយៈការហាត់ប្រាណដូចជា លើកទម្ងន់ និងប្រើឧបករណ៍ផ្សេងៗទៀត។ វាក៏ជារឿងសំខាន់ដែរសម្រាប់អ្នកដែលត្រូវការជ្រើសរើសជីវជាតិដែលត្រឹមត្រូវនឹងរាងកាយខ្លួន។
តើអ្នកចង់បង្កើនសាច់ដុំក្នុងខ្លួនកាន់តែច្រើនដែរទេ? ខាងក្រោមនេះ អ្នកនឹងដឹងអំពីអាហារមួយចំនួនដែលគួរញ៉ាំជាទៀងទាត់ដើម្បីជម្រុញដល់ការលូតលាស់សាច់ដុំកាន់តែច្រើនថែមទៀត៖
សាច់ទ្រូងមាន់
គន្លឹះរបបអាហារមួយសម្រាប់អ្នកហាត់កាយសម្ពន្ធគឺការញ៉ាំសាច់ទ្រូងមាន់តែម្តង។ នេះដោយសារតែវាមានប្រូតេអ៊ីនខ្ពស់ ប៉ុន្តែខ្លាញ់ Saturated fat និងខ្លាញ់អាក្រក់ទាប។ ហើយគេជ្រើសរើសញ៉ាំតែពពួកសាច់ដែលគ្មានស្បែក និងចំអិនជាលក្ខណៈផ្តល់សុខភាពដូចជា អាំង ឬស្ងោ។ សាច់ទ្រូងមាន់ក៏ជាប្រភពដ៏អស្ចារ្យនៃវីតាមីន B ដែរ ហេតុដូច្នេះហើយវាជារឿងដែលល្អបំផុតសម្រាប់អ្នកដែលមានភាពសកម្មខាងរាងកាយដើម្បីបង្កើនទំហំសាច់ក្នុងខ្លួន។
ស៊ុត
វាមិនខុសពីអ្វីដែលវាកើតចេញឡើយ ស៊ុតគឺជាប្រភពអស្ចារ្យមួយនេះជាតិប្រូតេអ៊ីន។ វាសម្បូរទោដោយអាស៊ីតអាមីណេឈ្មោះថា Leucine ដែលសំខាន់បំផុតក្នុងការបង្កើនសាច់ដុំ។ អាស៊ីតខ្លាញ់អូមេហ្គាបីដែលផ្តល់សុខភាពក៏ចេញពីស៊ុតដែរ។ អ្នកជំនាញខាងជីវជាតិនិយាយថា អាស៊ីតខ្លាញ់អូមេហ្គាបីដើរតួនាទីសំខាន់ក្នុងការថែរក្សាសាច់ដុំឲ្យមានសុខភាពលញអ ហើយវាប្រហែលជាជួយបង្កើនឥទ្ធិពលនៃការហាត់ប្រាណថែមទៀត។
សាច់គោគ្មានខ្លាញ់
សាច់គោគ្មានខ្លាញ់អាចជួយអ្នកបង្កើនទំហំសាច់ដុំបានដោយសារតែសម្បូរជាតិប្រូតេអ៊ីន។ ក្រៅពីនេះ វាជាប្រភពដ៏អស្ចារ្យនៃជាតិដែក ដែលអាចជួយដឹកនាំអុកស៊ីសែនទៅចិញ្ចឹមសាច់ដុំបាន។ ដោយសារតែសាច់គោគ្មានខ្លាញ់មានខ្លាញ់ Saturated Fat និងកូឡេស្តេរ៉ុលច្រើនជាងប្រភពប្រូតេអ៊ីនផ្សេងៗទៀត វាគឺជារឿងសំខាន់បំផុតដែលអ្នកគួរចម្អិនវាតាមរបៀបផ្តល់សុខភាព ទើបជាការល្អ។
ត្រីសាលម៉ុន
បើសិនជាអ្នកចង់ឲ្យរាងកាយទទួលបានប្រូតេអ៊ីន និងជាតិដែកកាន់តែច្រើន តែមិនសូវមានខ្លាញ់ Saturated fat និងកូឡេស្តេរ៉ុលនោះ ចូរពិចារណាទៅលើការញ៉ាំត្រីសាលម៉ុនជាទៀងទាត់វិញទើបជាការល្អ។ វាក៏មានសារធាតុ Iodine ដែលជាតម្រូវការសម្រាប់រាងកាយលូតលាស់ និងធំធាត់ដែរ។ ក្រៅពីនេះត្រីសាលម៉ុនមានអាស៊ីតខ្លាញ់អូមេហ្គាបី ដែលជាខ្លាញ់ដ៏ល្អចំពោះសុខភាពទៀត។
សណ្តែកសៀង
តើអ្នកកំពុងតែស្វែងរកប្រភពប្រូតេអ៊ីនដែលមិនមែនជាសត្វដែរទេ? ដូច្នេះគួរតែជ្រើសរើសសណ្តែកសៀងហើយ។ អ្នកជំនាញនិយាយថា សណ្តែកសៀងគឺជាប្រភពជាតិប្រូតេអ៊ីនដ៏ល្អបំផុតដែលចេញពីរុក្ខជាតិ។ អ្នកក៏អាចញ៉ាំផលិតផលធ្វើពីសណ្តែកសៀងបានដែឬដូចជា តៅហ៊ូ ដែលអាចផ្តល់ប្រយោជន៍ដូចគ្នា៕
ចែករំលែកព័តមាននេះ