រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិល ម្តងណាទេ បើអង្គការនោះ ធ្វើសកម្មភាព ដោយស្របច្បាប់ ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ថ្លែងបែបនេះ នៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ បានបង្ហាញពីភាពសុដមនីយ៏កម្មរវាងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរដែនដីជាមួយអង្គការសង្គមស៊ីជាដៃគូអភិវឌ្ឍន៏ ។
វេទិការនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែតុលានេះ ដោយមានការអញ្ជើញចូលរួមពីពីលោក កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល និងលោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៏ថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូដ៏មានសារសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាព នៅតាមមូលដ្ឋានជនបទ សហគមន៏ក្រីក្រ តំបន់មិនរៀបរយ និងបំពេញបន្ថែម នូវភាពមិនពេញលេញ នៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោមជាតិ តែងបានលើកទឹកចិត្តតាមគ្រប់រូបភាពដល់ សមាគម,អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសទាំងអស់ ដែលកំពុងធ្វើសកម្មភាពស្របច្បាប់បម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញ មិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពរបស់សមាគម ឬ អង្គការសង្គមស៊ីវិលម្តងណាទេ បើសមាគម ឬអង្គការសង្គមស៊ីវិលនោះ ធ្វើសកម្មភាព ដោយស្របច្បាប់ ។
លោក កើត ឆែ បញ្ជាក់ថា ការជួបជុំគ្នាពេលនេះ គឺមិនមែនចៅហ្វាយនាយជាមួយកូនចៅនោះទេ តែជាដៃគូអភិវឌ្ឍន៏ ។ បើជាដៃគូ ហើយគឺយើងរួមគ្នា ដើរលើផ្លូវតែមួយ មានគោលដៅតែមួយ គឺការអភិវឌ្ឍន៏ប្រទេសជាតិជាមួយគ្នា មិនមែនខ្វែងគំនិតគ្នាទេ សុំធ្វើសកម្មភាពដោយស្របច្បាប់ ។
នាឱកាសនោះដែរ លោក កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានផ្តល់សារសំខាន់ នឹងផ្តល់ឱកាសដល់សមាគម អង្គការក្រៅរដ្ឋាភិបាល ក្នុងភាពជាដៃគូនឹងមានភាពស្មោះត្រង់ បំពេញចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផល មិនមែនតឹងសសៃ.កដាក់គ្នាទេ ។ ជាមួយគ្នានេះ លោកបានសូមបងប្អូនសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវស្វែងយល់ពីអត្ថន័យ និងខ្លឹមសារ នៃនយោបាយបញ្ជកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ អោយបានច្បាស់លាស់ ទើបយើងធ្វើសកម្មភាពចំគោលដៅ ។
លោកបន្តទៀតថា យើងខ្មែរតែមួយ មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាអោយបានសន្តិភាព គ្មានសន្តិភាពគ្មានអ្វីៗទាំងអស់ដោយលោក កឹមរ័ត្ន វិសិដ្ឋ បានលើកជាឧទាហរណ៏ប្រទេសកំពុងមានសង្គ្រាមនៅមជ្ឈឹមបូព៌ា នៅអ៊ុយក្រែន ជាដើម តើអង្គការសង្គមស៊ីវិល ឬសកម្មភាពសង្គមទាំងឡាយ អាចធ្វើសកម្មភាពបានទេ ? យើងត្រូវយល់តម្លៃ នៃសន្តិភាព។ នាឱកាសនោះដែរ ក៏មានការបកស្រាយពីមន្ត្រីជំនាញលើការប្រតិបត្តិគោលនយោបាយបញ្ជកោណ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រពន្ធ័គាំពារសុខមាលភាពសង្គម (ប.ស.ស) ផងដែរ ៕





ចែករំលែកព័តមាននេះ