ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់ធ្វើបែបនេះរាល់ថ្ងៃ រាងស្គម ហើយស្បែកស្អាតទៀត

2 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យអ្នកមានរាងស្អាត ហើយស្បែកក៏ក្មេងជាងវ័យរហូតដែរ។ តើមានអ្វីខ្លះទៅ? អ្នកអាចញ៉ាំទឹកឃ្មុំចំនួនមួយកែវជារៀងរាល់ថ្ងៃបាន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទេ ថែមទាំងធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អផងដែរ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីន និងសារធាតុជាច្រើន…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យអ្នកមានរាងស្អាត ហើយស្បែកក៏ក្មេងជាងវ័យរហូតដែរ។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំទឹកឃ្មុំចំនួនមួយកែវជារៀងរាល់ថ្ងៃបាន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទេ ថែមទាំងធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អផងដែរ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីន និងសារធាតុជាច្រើន ដែលអាចជួយបណ្តេញសារធាតុពុលក្នុងរាងកាយអ្នកចេញអស់ ថែមទាំងអាចកាត់ជាតិខ្លាញ់បានទៀតផង។

ក្នុងត្រសក់មានផ្ទុកសារធាតុសរសៃ ដោយអាចជួយឲ្យក្រពះដំណើរការបានល្អ។ ជាពិសេស ក៏ជួយធ្វើឲ្យឈាមអ្នកដើរស្រួល ដោយធ្វើឲ្យស្បែកអ្នកមិនងាយចាស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏មានផ្ទុកវីតាមីនច្រើន ដោយជួយចិញ្ចឹមស្បែកអ្នកឲ្យក្មេងជាងវ័យជានិច្ច។

ក្នុងស្រូវសាលី មានផ្ទុកជាតិសរសៃខ្ពស់ ដោយជួយឲ្យក្រពះអ្នករំលាយអាហារបានល្អណាស់។ ជាពិសេស ក៏អាចជួយបណ្តេញសារធាតុពុលពីរាងកាយអ្នកផងដែរ ដោយជួយការពារអ្នកមិនឲ្យកើតមហារីកពោះវៀនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកឆាប់ឆ្អែត មិនងាយញ៉ាំអ្វីផ្តេសផ្តាសធ្វើឲ្យធាត់នោះទេ។

នៅក្នុងដំឡូងមានផ្ទុកសារធាតុសរសៃខ្ពស់ណាស់ ដោយជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលអ្នកពិសាររួច ក៏ងាយស្រួលក្នុងការបត់ជើងធំផងដែរ។ ដូចនេះ ខ្លាញ់ក្នុងរាងកាយអ្នកនឹងអាចបញ្ចេញមកក្រៅបានយ៉ាងងាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ