ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងភ្នំ១មានខ្លា២ បាននាំទៅទុកម្តុំហើយ​

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី18 តុលា មានភាពចម្រោងចម្រាស់យ៉ាងខ្លាំងមួយបានធ្វើឲ្យមានការជ្រួលច្របល់ពេញទីអារាមវត្តពន្លៃ ក្នុងថ្ងៃហែកឋិនចូល ដែលស្ថិតនៅក្នុងឃុំអង្គរសរ ស្រុកមេសាងដោយសារតែវត្តមួយមានព្រះគ្រូចៅអធិការដល់ទៅពីរអង្គ។ គួររំលឹកថា…

0:00
0:00

ខេត្ត​ព្រៃវែង ៖ គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី18 តុលា មានភាពចម្រោងចម្រាស់យ៉ាងខ្លាំងមួយបានធ្វើឲ្យមានការជ្រួលច្របល់ពេញទីអារាមវត្តពន្លៃ ក្នុងថ្ងៃហែកឋិនចូល ដែលស្ថិតនៅក្នុងឃុំអង្គរសរ ស្រុកមេសាងដោយសារតែវត្តមួយមានព្រះគ្រូចៅអធិការដល់ទៅពីរអង្គ។ គួររំលឹកថា រឿង​ភ្នំ​មួយ​មាន​ខ្លា​២​យូរ​ឆ្នាំ​ហើយ ពេល​ហែ​កឋិន​ចូល ដណ្ដើម​គ្នា​គ្រង​ត្រៃ កើត​ភាព​ច្របូក​ច្រប​.​ល់​ពេញ​វត្ត

ដោយសារតែវត្តពន្លៃនេះ មានព្រះគ្រូចៅអធិការដល់ទៅពីរអង្គ ក៏ធ្វើឱ្យគណៈកម្មការអាចារ្យវត្តក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏ត្រូវបានបែងចែកជាពីរបក្សដែរ ហើយនៅព្រឹកថ្ងៃទី 18 តុលា ភាគីទាំងពីរបានដង្ហែរអង្គកឋិនទាន ចូលមកក្នុងវត្តពន្លៃនេះជាមួយគ្នា បន្ទាប់មកភាពចម្រូងចម្រាស់ប្រកែកតឹងសរសៃកដាក់គ្នាក៏បានកើតឡើង ដោយសារតែភាគីទាំងសងខាង ទាមទារដណ្ដើមត្រៃឲ្យព្រះសង្ឃដែលខ្លួនគាំទ្រ ជាអ្នកគ្រង។

ដោយសារតែមិនបានដូចអ្វីដែលខ្លួនទាមទារ ភាគីទាំងសងខាង បានប្រមូលយកត្រៃនិងលាងរបស់ខ្លួនចាកចេញពីព្រះវិហារទៅអស់ធ្វើឲ្យកម្មវិធីបុណ្យកឋិនក្នុងវត្តពន្លៃនេះ ត្រូវបានបិទបញ្ចប់ដូចឆាចោល ដោយមិនបានគ្រប់កិច្ច ហើយក៏មានបណ្ដាញសារព័ត៌មានជាច្រើន បានចុះផ្សាយពីបាតុភាពនេះផងដែរ។

គូបញ្ជាក់ផងដែរថា ក្រោយផ្ទុះកើតមានបាតុភាពចម្រូងចម្រាស់នេះឡើង នៅរសៀលថ្ងៃទី 19 តុលា អាជ្ញាធរស្រុកមេសាងរួមទាំងមន្ត្រីសង្ឃ និងមន្ត្រីធម្មការស្រុក បានកោះហៅគណៈកម្មការអាចារ្យវត្តពន្លៃ ព្រមទាំងព្រះគ្រូចៅអធិការទាំងពីរអង្គ មកប្រជុំដោះស្រាយ នៅក្នុងវត្តពោធ៍មង្គល ហៅវត្តចំបក់ នៅទីរួមស្រុកមេសាង​ ប៉ុន្តែលទ្ធផលនៃការប្រជុំនេះ មិនត្រូវបានគេប្រកាសភ្លាមៗទេ ដោយរង់ចាំរហូតដល់ថ្ងៃទី 21 តុលា ទើបមន្ត្រីធម្មការខេត្តនិងស្រុក បានធ្វើការប្រកាសជាផ្លូវការ និងបានដកព្រះគ្រូចៅអធិការទាំងពីរអង្គ ឲ្យមកគង់នៅក្នុងវត្តពោធ៍មង្គលហៅវត្តចំបក់ជាបណ្ដោះអាសន្ន។

នៅព្រឹកថ្ងៃទី 28 តុលាលោកលីសុទ្ធីប្រធានមន្ទីរធម្មការខេត្តព្រៃវែងបានប្រាប់ឲ្យកោះសន្តិភាពដឹងតាមទូរសព្ទថា បច្ចុប្បន្ននេះព្រះអនុគណស្រុកមេសាង កំពុងជ្រើសរើសព្រះសង្ឃអង្គថ្មី ដើម្បីធ្វើជាចៅអធិការ និងគ្រប់គ្រងវត្តពន្លៃបន្ត ដោយឡែកអតីតព្រះគ្រូចៅអធិការវត្តពន្លៃទាំងពីរអង្គ ទាំងមន្ត្រីធម្មការ និងមន្ត្រីសង្ឃ មិនទាន់មានចំណាត់ការអ្វីថ្មីនោះទេ ។​

តាមមតិមហាជនដែលខំធ្វើបុណ្យនៅវត្តខាងលើមួយក្រុមបានប្រាប់កោះសន្តិភាព​ថា វត្ត​មួយមានខ្លា២ គួរតែយកខ្លាទាំង២នេះទៅដាក់ទ្រុងដែកទើបរាងចាល កុំឱ្យ​មានលើក​ក្រោយ បើមាននាំ​កើតជំងឺឆ្លងបែបនេះបន្តទៀត…ហេ! ហេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ