ខេត្តព្រះសីហនុ ៖ បញ្ហាប្រមូលសំរាមនៅតំបន់វាលរេញ ក្នុងខែតុលា ឆ្នាំ២០២៤នេះ បាននឹងកំពុងធ្វើឱ្យអាជ្ញាធរមូលដ្ឋានក្តៅដូចបាយពុះទៀតហើយ ក្រោយពីខាងក្រុមហ៊ុនប្រមូលសំរាម មានការយីតយ៉ាវក្នុងការប្រមូលជាបន្តបន្ទាប់ក្នុងខែតុលានេះ បានធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាតាមស្ថាប័ន និងកន្លែងការងារឯកជនរាយការណ៏មកអាជ្ញាធរជាបន្តបន្ទាប់ ។ ម្យ៉ាងទៀត កាកសំណល់ទាំងនោះបានបន្យល់ទុកតាំងបង្ហាញនៅតាមផ្លូវ បង្កអោយបះពាល់ដល់បរិស្ថានសាធារណៈ ។
គួបញ្ជាក់ថា បញ្ហាការប្រមូលសំរាមនៅតំបន់វាលរេញ កន្លងមកក៏ធ្លាប់កើតមានកកស្ទះប្រមូលមិនទាន់ដែរ រហូតរដ្ឋបាលស្រុកហៅក្រុមហ៊ុនទៅណែនាំ១ដងជា២ដង ហើយរដ្ឋបាលស្រុកបានស្នើអោយឱ្យមន្ត្រីរដ្ឋបាលស្រុក សហការតាមឃុំដែលដែលពាក់ព័ន្ធជួយរកមធ្យោបាយ ជារថយន្ត និងឱ្យកម្លាំងប្រជាកាពារ សហការជាមួយក្រុមហ៊ុនប្រមូលអោយអស់ស្អាតមួយសារ ដើម្បីសម្រួលដល់ក្រុមហ៊ុន ជាមួយនិងតំណាងក្រុមហ៊ុនថានិងមិនឲមានការកកស្ទះទៀតឡើយ ។
ក្រោយពីសម្រូលពីតាមឃុំ ដែលមានមន្ត្រីរដ្ឋបាលស្រុកចុះជាប់តាមប្រមូលអស់ ក្រោយមកការប្រមូលសំរាមហាក់មានការល្អប្រសើរឡើងតាមដែលអ្វីជាសន្យារបស់តំណាងក្រុមហ៊ុន ។ មិនយូរប៉ុន្មានចូលដល់ខែតុលានេះ បញ្ហាក៏បានកើតឡើងទៀតធ្វើឱ្យអាជ្ញាធរក្តៅស្លឹកត្រចៀកទៀត ។
ជាមួយគ្នានេះដែរ តាមប្រភពពីអាជ្ញាធរបានបង្ហើបថាការកកស្ទះនេះអាចបណ្តាលមកពីបញ្ហារថយន្ត ៕
ចែករំលែកព័តមាននេះ