ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរោងចក្រកាតុងស្ទើរទាំងស្រុង និង​រាលដាលដល់រោងចក្រកាត់ដេរ១កន្លែងទៀត​ ផ្អើលសង្កាត់ចោមចៅទី២

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកាតុងមួយកន្លែង ព្រមទាំងបន្តរាលដាលទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ផ្អើលប្រជាពលរដ្ឋនាំគ្នាសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២…

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកាតុងមួយកន្លែង ព្រមទាំងបន្តរាលដាលទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ផ្អើលប្រជាពលរដ្ឋនាំគ្នាសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយខ្លាំងចេញពីបរិវេណខាងក្នុងរោងចក្រផលិតកាតុង លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមាន​អណ្តាតភ្លើងក្រហមឆាបឆេះខ្លាំងឡើងៗ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនឹងជនជាតិចិន ដែលស្នាក់នៅក្នុងនោះ នាំគ្នាជួយយកទឹក និងបំពង់ឧស្ម័នពន្លត់អគ្គិភ័យអន្តរាគមន៍ជាបណ្តោះអាសន្ន រួចនាំគ្នារត់ចេញពីរោងចក្រ ខ្លះនាំគ្នាបើករថយន្តចេញនិងខ្លះទៀតនាំគ្នារុញរថយន្តចេញ ហើយបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យតែម្តង ។

បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ ព្រមទាំងសុំការសហការពីរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០បន្ថែមទៀត ដើម្បីទៅដល់គោលដៅអោយបានឆាប់រហ័ស ។

ទោះបីជាយ៉ាងណា ករណីអគ្គិភ័យនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេ រហូតមកដល់ទៀបភ្លឺនេះដោយមន្រ្តីជំនាញខាងពន្លត់អគ្គីភ័យបានបន្តចូលទៅកាយគំនរផេះដែលឆាប ឆេះនិងធ្វើការបាញ់ទឹកពន្លត់ជាបន្តទៀត ។ ចំពោះការឆាបឆេះរោងចក្រផលិតកាតុងខាងលើនេះគឺរងការខូចខាតស្ទើរទាំងស្រុងតែម្តង និងបានឆ្លងរាលដាលទៅរោងចក្រកាត់ដេរសំម្លៀកបំពាក់ដែលនៅជាប់គ្នានោះរងការខូចខាតជាង៣០ភាគរយដែលស្ថិតនៅជាប់គ្នា ប៉ុន្តែមិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ ។

ក្នុងការអន្តរាគមន៍នេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងស្ថានការ ដើម្បីទប់ស្កាត់កុំអោយភ្លើងបន្តរាលដាលទៅទីតាំងផ្សេងទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីជំនាញអគ្គិភ័យកំពុងធ្វើការស្រាវជ្រាវផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ