ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​មិនឆ្លើយ​ត្រង់ៗ​ទេ​ចំពោះ​ដំណឹ​ង​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅរុស្ស៊ី

13 ម៉ោង មុន

ទីក្រុង​ម៉ូស្គូ៖ នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីក (BRICS)​នៅ​ទី​ក្រុង​កាហ្សាន (Kazan) ប្រទេស​រុស្ស៊ី​នោះ លោក​ពូទីន​​និយាយ​ដោយ​​ប្រាកដ​ប្រជា​ថា​ទោះ​បី​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ពង្រីក​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដល់​កម្រិត​ណា​ក៏​ដោយ​ ក៏​វា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​តែ​ប៉ុណ្ណោះ​។ លោក​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​ព័ត៌​មាន​ដែល​ផ្សាយ​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។…

ទីក្រុង​ម៉ូស្គូ៖ នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីក (BRICS)​នៅ​ទី​ក្រុង​កាហ្សាន (Kazan) ប្រទេស​រុស្ស៊ី​នោះ លោក​ពូទីន​​និយាយ​ដោយ​​ប្រាកដ​ប្រជា​ថា​ទោះ​បី​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ពង្រីក​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដល់​កម្រិត​ណា​ក៏​ដោយ​ ក៏​វា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​តែ​ប៉ុណ្ណោះ​។ លោក​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​ព័ត៌​មាន​ដែល​ផ្សាយ​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។

ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​​ដែល​ថា​ «តើ​លោក​​​ឆ្លើយ​តប​ ឬ​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ណា​ចំពោះ​ព័ត៌​មាននេះ?»​លោក​ពូទីន​មិន​បាន​ឆ្លើយ​ដោយ​ត្រង់​​ៗ​ដើម្បី​បដិសេធ ឬ​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​ទេ​។ ប៉ុន្តែ​លោក​និយាយ​នៅ​ក្នុង​ន័យ​ទូ​ទៅថា​នេះ​ជា​រឿង​របស់​រដ្ឋាភិបាល​លោក​​តែ​ប៉ុណ្ណោះ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​រវាង​ម៉ូស្គូ និង​ព្យុង​យ៉ាង​។​

មក​ទល់​នឹង​ពេល​នេះ​ លោក​ពូទីនពុំ​ដែល​​បដិសេធ​​​​ព័ត៌​មាន​ដែល​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​​ទេ​។ លោក​គ្រាន់​តែ​ថ្លែង​​​​​ដោយ​ខ្លី​ថា​សង្គ្រាម​អ៊ុយ​ក្រែន​​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​​​​រហូត​មក​ដល់​​ពេល​នេះ​​​មិ​នមែន​ដោយ​សារ​ទង្វើ​របស់​រុស្ស៊ី​ទេ​។ ប៉ុន្តែ​​​ដោយ​សារ​ក្រុម​បស្ចិម​ប្រទេស​ដែល​បន្ត​ផ្ដល់​អាវុធ​យុទ្ធ​ភ័ណ្ឌ​យ៉ាង​សម្បូរ​បែប​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​ដុត​បំពក់​ភ្នក់​ភ្លើង​សង្គ្រាម​នេះ​​​។​

ពាក់​ព័ន្ធ​នឹង​​​​កង​ទ័ព​កូរ៉េ​ខាង​ជើង​​នេះដែរ​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ក៏​មិន​ឆ្លើយ​ដោយ​ត្រង់​ៗ​ថា​មាន ឬ​គ្មាន​វត្ត​មាន​របស់​ពួក​គេ​នៅ​​លើ​ទឹក​ដី​រុស្ស៊ី​នោះ​ដែរ​។ លោក​ប៉េ​ស្កូស​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​​​ថា​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​គ្មាន​គោល​ដៅ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​កូរ៉េ​ខាង​ត្បូង​កំពុង​ខឹង​ដាច់​​ក្បាល​ដាច់​កន្ទុយ​ចំពោះ​រឿង​​នេះ​។

​យោង​តាម​ការ​ប្រមើល​មើល​​របស់​​ក្រុម​អ្នក​វិភាគ​ កូរ៉េ​ខាង​ជើង​​បញ្ជូន​ទ័ពទៅ​រុស្ស៊ី​លើក​នេះ​មិន​មែន​បញ្ជូន​ទៅ​ដោយ​ឥត​ប្រ​យោជន៍​នោះ​ឡើយ​។ រុស្ស៊ី​អាច​នឹង​ផ្ដល់​ការ​តប​ស្នង​​ជា​ហិរញ្ញ​វត្ថុ, បច្ចេក​វិទ្យា​ ឬ​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ក៏​អាច​ថា​បាន​។ ដូច្នេះ វា​ជា​គ្រោះ​ថ្នាក់​សម្រាប់​កូរ៉េ​ខាង​ត្បូង​ដែល​ទទួ​លរង​ការ​សង្គ្រឺត​ធ្មេញ និង​ប្រមាថ​មើល​ងាយ​រាល់​ថ្ងៃ​ពី​សំណាក់​របប​ក្រុង​ព្យុង​យ៉ាង​។​ ​ជា​ការ​វាយ​បក​វិញ កូរ៉េ​ខាង​ត្បូង​ប្រកាស​​​ថា​ខ្លួន​នឹង​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​ដើម្បី​វាយ​ប្រហារ​រុស្ស៊ី​ឱ្យ​ណា​ណី​ម្ដង​។

អាវុធ​ដែលត្រៀម​បញ្ជូន​ទៅនោះ​មាន​ទាំង​អាវុធ​សម្រាប់​​ការ​ពារ​ខ្លួន និង​អាវុធ​សម្រាប់​វាយ​​ប្រហារ​ទៅ​លើ​សត្រូវ​។ កាល​ពី​មុន​នេះ​ របប​ទី​​ក្រុង​សេអ៊ូល​មិន​ដែល​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ​។ យ៉ាង​ខ្លាំង​ត្រឹម​បញ្ជូន​ជំនួយ​មនុស្ស​ធម៌ ឬ​ជំនួយ​អភិវឌ្ឍ​តែ​ប៉ុណ្ណោះ​ទៅ​អ៊ុយ​ក្រែន​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ទ្វេ​ភាគី​រវាង​ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង និង​ប៉ូឡូញ​។ នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​ លោក​ឌូដា​ ក៏​កំពុង​ស្វះ​ស្វែង​រក​ការ​ទិញ​អាវុធ​បន្ថែម​ពី​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ដើម្បី​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​របស់​ខ្លួន៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ