ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ទីតាំង​មួយ​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឃាត់​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ជាង​១,០០០​នាក់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ដ៏​ធំ​មួយ​កន្លែង ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ដ៏​ធំ​មួយ​កន្លែង ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ​ជាង​១,០០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន និង​កូរ៉េ ។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​មានការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ឆ្មក់​ចូល​អគារ​ដ៏​ធំ​មួយ ស្ថិត​នៅ​ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២ ស្ថិត​ក្នុងភូមិ​ដើម​អង្គ្រង ឃុំ​អង្គ​ពពែ​ល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​បទល្មើស​ក្នុង​អគារ​ដ៏​ធំ​ខាងលើ​នោះ នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ទីតាំង​ដែល​បង្ក្រាប​នេះ សង្ស័យលួចបើក​ល្បែង​អន​ឡាញ​ដ៏​ធំ ជ្រក​ក្នុង​រូបភាព​ជា​រោងចក្រ​ផលិត​ដំណាប់​ស្វាយ បាន​បើក​លេង​យូរ​ឆ្នាំ​មក​ហើយ ដោយ​មានការ​លាក់បាំង និង​យាមកាម ដ៏​តឹង​រឹង​បំផុត​ពី​ក្រុម​សន្តិសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ