ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រា.ប់​បែ.ក​២​កន្លែង​នៅ​ប្រទេស​ថៃ​ខាង​ត្បូង​បណ្ដាល​ឱ្យ​របួស​២​​នាក់

14 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ថៃ​ភាគ​ត្បូង​ បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​ខេត្ត​ប៉ាតានី​​នៅ​ពេល​រថ​យន្ត​ភីក​អាប់​មួយ​គ្រឿង​ផ្ទុះ​​យ៉ាង​​កង​រំពង​​នៅ​ពេល​រំលង​អធ្រាត្រ​​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​គឺ​មនុស្ស​២​នាក់​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​កង​ប្រជា​ការ​ពារ​​។ នៅ​​ម៉ោង​​​១២:៣០​យប់​ថ្ងៃ​ពុធ​ នៅ​តាម​ដង​វិថី​​១​ខ្សែ​ក្បែរ​​អធិការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ផាណារ៉េ (Panare) ​និង​សាលា​ស្រុក​នេះ​ បណ្ដាល​ឱ្យ​ខូច​ខាត​​ទីតាំង​ទាំង​២​រួម​ជា​មួយ​អគារ…

ទី​ក្រុង​បាងកក​៖ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ថៃ​ភាគ​ត្បូង​ បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​ខេត្ត​ប៉ាតានី​​នៅ​ពេល​រថ​យន្ត​ភីក​អាប់​មួយ​គ្រឿង​ផ្ទុះ​​យ៉ាង​​កង​រំពង​​នៅ​ពេល​រំលង​អធ្រាត្រ​​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​គឺ​មនុស្ស​២​នាក់​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​កង​ប្រជា​ការ​ពារ​​។

នៅ​​ម៉ោង​​​១២:៣០​យប់​ថ្ងៃ​ពុធ​ នៅ​តាម​ដង​វិថី​​១​ខ្សែ​ក្បែរ​​អធិការ​ដ្ឋាន​​នគរ​បាល​​ស្រុក​ផាណារ៉េ (Panare) ​និង​សាលា​ស្រុក​នេះ​ បណ្ដាល​ឱ្យ​ខូច​ខាត​​ទីតាំង​ទាំង​២​រួម​ជា​មួយ​អគារ និង​រថ​យន្ត​ក្បែរ​ៗ​នោះ​​។ ​គ្រាប់​បែក​ដែល​ផ្ទុះ​នោះ​ត្រូវ​គេ​លួច​បង្កៃ​ទុក​ចោល​ដើម្បី​កំណត់​ម៉ោង​ឱ្យ​ផ្ទុះ​នៅ​ក្នុង​រថ​យន្ត​ម៉ាក់​មីត​ស៊ូ​ប៊ីស៊ី ត្រាយ​តុន (Mitsubishi Triton) ​ដែល​ជា​កម្ម​សិទ្ធិ​របស់​សា​លា​ស្រុក​។

កាល​ពី​ម៉ោង​១១​យប់​ថ្ងៃ​ពុធ​ ជន​មិន​ស្គាល់​មុខ​ដប់​នាក់​បាន​វាយ​សម្រុក​ចូល​​ការិយាល័យ​ខាង​លើ​នេះ​ និង​ចាប់​​ចង​ស្លាប​សេក​​បុគ្គលិក​នៅ​ទី​នោះ​៤​នាក់​។ បន្ទាប់​មក​ ពួក​គេ​លួច​ឡាន​ភីក​អាប់១​គ្រឿង​​ដើម្បី​ធ្វើ​សកម្ម​ភាព​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍១​ទៀត​ មាន​ករណី​ផ្ទុះ​គ្រាប់​បែក​១​ទៀត​នៅ​ស្រុក​រ៉ាង​កា (Rangae) ខេត្ត​ណារ៉ា​ធី​វ៉ាត់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​បណ្ដាល​ឱ្យ​របួស​ទាហាន​បី​នាក់​។

​​​​​គ្រាប់​បែក​ត្រូវ​គេ​យក​ទៅ​បង្កប់​នៅ​ក្នុង​លូ​ក្រោម​ដី​​ដើម្បី​​​ចុច​បំផ្ទុះ​នៅ​ពេល​ទាហាន​១​ក្រុម​ដើរ​ឆ្លង​កាត់​ទី​នោះ​។ ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​ទាំង​២​លើក​នេះ​កើត​ឡើង​មុន​ថ្ងៃ​​ខួប​ម្ភៃ​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​បះ​បោរ​នៅ​ថៃ​ភាគ​ខាង​ត្បូង (ខេត្ត​ណារ៉ា​វ៉ាត់) ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​ ឆ្នាំ​២០០៤​ដែល​នាំ​ឱ្យ​ស្លាប់​​​​ជន​ស៊ីវិល​៨៥​នាក់​។​​ រហូត​មក​ដល់​ពេល​នេះ ថៃ​​​ពុំ​ដែល​ចាប់​បាន​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទា​ទោស​​ម្ដង​ណា​ទេ​​​។ អាជ្ញា​យុ​កាល​​នៃ​ទោស​កំហុស​នឹង​​ផុត​រលត់​​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ