ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ឡង់​បូម​ខ្សាច់​សង្ស័យ​គ្មាន​ច្បាប់ ត្រូវ​បាន​បង្ក្រាប​នៅ​ស្រុក​​បរិបូរណ៍

8 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត បាន​ចុះ​បង្ក្រាប​សកម្មភាព​បូម​ខ្សាច់​មួយ​កន្លែង សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ។ កិច្ចសហការ​បង្ក្រាប​នេះ ​នៅ​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ឆ្នាំង​ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត បាន​ចុះ​បង្ក្រាប​សកម្មភាព​បូម​ខ្សាច់​មួយ​កន្លែង សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ។ កិច្ចសហការ​បង្ក្រាប​នេះ ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្ទឹង​បរិបូណ៌ ​ក្នុងភូមិ​ដំបូង​ក្រហម ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

លោក អេ​ង ខេ​ង ​ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ​ និង​ប្រធាន​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ខាងលើ ទី​១-របស់​លោក​ម៉ុ​ន ប៉េង រស់នៅ​ភូមិ​ថ្នល់​អន្លង់​ក្រ​ចុះ ឃុំ​បន្លាយ​មាស ស្រុក​កំពង់​លែង និង​សា​ឡង់​ទី​២-ដឹក​សាច់​ចំណុះ១៥​ម៉ែត្រ​គូបរបស់​លោក​ឈាម សុខ រស់នៅ​ភូមិ​ថ្នល់​តា​សែង ឃុំ​ក្រាំង​ដី​មាស ក្រុង​កំពង់ឆ្នាំង​ ។

ដោយឡែក ​លោក​ពៅ ស៊ី​ម ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តកំពង់ឆ្នាំង​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ពី​សារព័ត៌មាន​ថា មានការ​បូម​ខ្សាច់​នៅ​តំបន់​ចុង​ស្ទឹង​បរិបូរណ៍ ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួច​មក មន្ទីរ​បាន​ចាត់​ឲ្យ​លោក​ប្រធាន​ការិយាល័យ និង​អនុប្រធាន​ការិយាល័យ​ធនធាន​រ៉ែ ចុះ​ទៅ​ដល់ទី​តាំង​ដែល​កំពុងធ្វើការ​បូម​យក​ខ្សាច់​តែ​ម្ដង ជា​លទ្ធផល​រួម​មាន​៖ មាន​សាឡា​ង​ចំនួន​០២​គ្រឿង និង​ទូក​ម៉ាស៊ីន​ចំនួន​០៦​ទូក ក្នុង​០១​សាឡា​ង ចំណុះ 15m3 មាន​មនុស្ស​ចំនួន ០២​នាក់ (០២​សាឡា​ង ចំនួន​០៤​នាក់​) និង ក្នុង ០១​ទូក ចំណុះ 3m3 មាន​មនុស្ស​ចំនួន ០២​នាក់​(០៦​ទូក ចំនួន ១២​នាក់​) ។ ប្រភព​នៅ​ទីនោះ​គាត់​ប្រាប់​ថា ពួក​គាត់​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​បណ្ដុះ​កូន​ម្ទេស (​ក្រាល​ផ្នែក​ក្រោម ដាក់​ជី​ពីលើ ដើម្បី​បណ្ដុះ​កូន​ម្ទេស​សម្រាប់​ដាំ​ក្នុង​រដូវ​កាល​ទឹកសម្រក​ខាង​មុខ​នេះ​)​។

    ១.​ដោយ​យល់​ឃើញ​ថា ជា​លើក​ទី​១ ក្រុមការងារ​ធ្វើការ​បញ្ឈប់​សកម្មភាព អប់រំ ណែនាំ ដោះ​លែង​(​បើ​មាន​លើក​ទី​២ ចាប់​ឃាត់ ដកហូត អនុវត្ត​វិធានការ​ច្បាប់​)​។

    ២.​ការ​បូម​នេះ មិនមែន​ជា​បែប​ពាណិជ្ជកម្ម ប្រើប្រាស់​ផ្ទាល់​ក្រុម​គ្រួសារ អាច​លើកលែង​បាន​។

    ៣.​ករណី​ចង់​បូម​ចែកចាយ លក់​បន្ត ធ្វើ​អាជីវកម្ម​(​បែប​ពាណិជ្ជកម្ម​) ត្រូវ​តែ​ច្បាប់​ជា​ដាច់ខាត​៕​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ