ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាទៅវិញ? ថៃនឹងធ្វើរឿងមួយនេះហាមផ្តាច់ប្រទេសដទៃសូម្បីតែកម្ពុជាមិនឱ្យប្រើពាក្យ«សង្ក្រាន្ត» ក្រៅពីខ្លួន

4 អាទិត្យ មុន

លេង​ខូច​គេ​ទៀត​ហើយ ផ្ទះ​លេខ​២​អើយ លួច​គេ​ហើយ​នៅ​មិន​អស់ចិត្ត ថែម​ទាំង​ទាមទារ​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្តាច់មុខ​ទៀត ថែម​ទៀត​ព្រះ​អើយ ! ដូច​យើង​ដឹង​ហើយ ប្រទេស​ថៃ ឬ​សៀម​បាន​ប្រើ​យុទ្ធសាស្ត្រ​អំណាច​ស្រទន់​ដោយ​ចុះ «​បុណ្យ​សង្ក្រាន្ត​នៅ​ប្រទេស​ថៃ…

លេង​ខូច​គេ​ទៀត​ហើយ ផ្ទះ​លេខ​២​អើយ លួច​គេ​ហើយ​នៅ​មិន​អស់ចិត្ត ថែម​ទាំង​ទាមទារ​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្តាច់មុខ​ទៀត ថែម​ទៀត​ព្រះ​អើយ ! ដូច​យើង​ដឹង​ហើយ ប្រទេស​ថៃ ឬ​សៀម​បាន​ប្រើ​យុទ្ធសាស្ត្រ​អំណាច​ស្រទន់​ដោយ​ចុះ «​បុណ្យ​សង្ក្រាន្ត​នៅ​ប្រទេស​ថៃ ឬ Songkran Festival in Thailand» ដោយ​ជោគជ័យ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជា​ផ្លូវការ អង្គការ​យូ​ណេ​ស្កូ កាលពី​ចុងឆ្នាំ​២០២៣ ដើម្បី​ឱ្យ​ពិភពលោក​យល់​ច្រ​លំ​ថា ខ្លួន គឺជា​ម្ចាស់​ដើម​នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​អាស៊ី​ក៏​ដូច​ជា ប្រទេស​ជិតខាង​របស់​ថៃ​ដែល​មាន​ដើម​កំណើត​វប្បធម៌​ចំណាស់​ជាង​ខ្លួន​រួម​មាន កម្ពុជា ឡាវ ភូមា ជាដើម ដែល​តែងតែ​ប្រារព្ធ​ធ្វើ​សង្ក្រាន្ត​អស់​ជា​យូរលង់​ណាស់ មក​ហើយ​នោះ​នាំ​ឱ្យ​ផ្ទុះ​រឿងរ៉ាវ​ចម្រូងចម្រាស​ក្តៅ​គគុក​រវាង​ប្រជាជន និង​ប្រជាជន​រហូត​ដល់​ឆេះ​ជា​«​ដុំ​ភ្លើង​» រវាង​ពលរដ្ឋ​ថៃ និង​ពលរដ្ឋ​កម្ពុជា រហូត​ធ្វើ​ឱ្យ​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ចេញ​មុខ​ពន្លត់​ជាមួយនឹង​ការ​ប្រកាស​ថា កម្ពុជា​ក៏​នឹង​ស្នើ​សុំ​ចុះ​«​សង្ក្រាន្ត​នៅ​កម្ពុជា​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ដូច​គ្នា ។

ក្រោយ​ពី​បាន​ជំរាប​អំពី​សាល​បាន​នៃ​រឿង​យើង​ងាក​មក​ចាប់អារម្មណ៍​នឹង​ចំណោទបញ្ហា​អ្វី តើ​លោក​អ្នក​គិត​ថា តើ​វា​ជា​ទ​ង្វើ​អ្វី​ដែល​ប្រទេស​ថៃ ចេញ​មក​ប្រកាស​ថា ពិធីបុណ្យ​សង្ក្រាន្ត ឬ Songkran Festival អាច​ត្រូវ​ចុះបញ្ជី​ជា​កម្មសិទ្ធិបញ្ញា​ផ្តាច់មុខ​របស់​ថៃ ដើម្បី​ការពារ​កុំអោយ​ឈ្មោះ​នៃ​ពិធីបុណ្យ​មួយ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ដទៃ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ។

ប្រភព​ពី​សារព័ត៌មាន The Nation បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​យុទ្ធសាស្ត្រ​អំណាច​ស្រទន់​របស់​ថៃ កំពុង​ពិចារណា​លើ​ការ​ចុះបញ្ជី​ពិធីបុណ្យ​សង្ក្រាន្ត​ជា​កម្មសិទ្ធិបញ្ញា (IP) ដើម្បី​ការពារ​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ដោយ​ដកស្រង់​សម្តី​របស់ អ្នកស្រី Chadatip Chutrakul នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Siam Piwat Group ដែល​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​ថាមពល​ស្រទន់ ដែល​បាន​ប្រកាស​ផែនការ​នេះ នៅ​ក្នុង​វេទិកា Daily News Talk 2024 កាលពី​ថ្ងៃ​ទី​២១ តុលា ដោយ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ប្រពៃណី​របស់​ថៃ និង​កំណត់​ទីតាំង​ប្រទេស​ថៃ ជា​ទិស​ដៅ​ពិធីបុណ្យ​ពិភពលោក​ឈានមុខ​គេ ។

លោកស្រី Chadatip បាន​អះអាង​ថា ការ​ចុះបញ្ជី​ពិធីបុណ្យ​សង្ក្រាន្ត​ជា​កម្មសិទ្ធិបញ្ញា គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ប្រទេស​ថៃ និង​លើកកម្ពស់​អំណាច​ស្រទន់​របស់​ខ្លួន​ជាស​កល ។ លោកស្រី Chadatip បន្ថែម​ថា «​តាម​រយៈ​ការ​ចុះ​ឈ្មោះ Songkran ជា IP យើង​អាច​ធានា​ថា អត្តសញ្ញាណ​តែ​មួយ​គត់ និង​សារៈសំខាន់​វប្បធម៌​របស់​វា​ត្រូវ​បានការ​ពារ ។ ហើយ​វា​ក៏​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ថៃ​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រជាប្រិយភាព​នៃ​ពិធីបុណ្យ​នេះ​ផង​ដែរ​» ។

យ៉ាងណា​ក៏​ដោយ ស្របគ្នា​នៃ​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៅ​លើ​គំនិត​ផ្តួចផ្តើម​មួយ​នេះ​ក៏​មាន​អ្នកលេង​បណ្តា​សង្គម​ចម្រុះ​ជាតិ​សាសន៍ សម្តែង​ប្រតិកម្ម​ជា​អវិជ្ជមាន​ទៅ​លើ​ទ​ង្វើ​នេះ ហើយ​សូ​ម្បី​តែ​ប្រជាជន​ថៃ​ខ្លួនឯង​ក៏​មិន​គាំទ្រ​នោះ​ដែរ ដោយ​សំអាង​លើ​ហេតុផល​ពិត ជាក់ស្តែង​មួយ​ចំនួន ប៉ុន្តែ​មុន​នឹង​បាន​ជ្រាប​រាល់​មតិយោបល់​របស់​ពួក​គេ យើង​មក​ដឹង​ពី​អត្ថន័យ​តើ​អ្វី​ទៅ​ជា កម្មសិទ្ធិបញ្ញា0x017d7

កម្មសិទ្ធិបញ្ញា (Intellectual Property) ដែល​ហៅ​កាត់​ថា IP គឺ​ចង់​សំដៅ​ទៅ​លើ​ការ​ប្រើប្រាស់​គំនិត​បញ្ញា​ស្រាវជ្រាវ​រក​ឃើញ​រូបមន្ត ឬ​បង្កើត​វត្ថុ​អ្វី​ថ្មី​មួយ​មុនគេ​បង្អស់ ហើយ​វត្ថុ​ទាំងនោះ គឺជា​កម្មសិទ្ធិបញ្ញា​របស់​ម្ចាស់​ស្នាដៃ​ដើម ដែល​មាន​សិទ្ធិ​ស្របច្បាប់ និង​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម ដោយ​រាប់​បញ្ចូល​ទាំង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និ​មិ​ត្តិ​សញ្ញា​គំនូរ រួម​ទាំង​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ជាដើម ។ អត្ថន័យ​នៃ​កម្មសិទ្ធិបញ្ញា​នាំ​ឱ្យ​យើង​ចោទ​ជា​សំណួរ​សួរ​ថា តើ​ថៃ​ជា​ម្ចាស់​ដើម​នៃ​ឈ្មោះ​សង្ក្រាន្ត និង​ជា​អ្នក​បង្កើត​បុណ្យ​សង្ក្រាន្ត មុនគេ​បង្អស់​លើ​លោក​ឬ​យ៉ាងណា?

ជាក់ស្តែង តាម​រយៈ​ការ​បង្ហោះ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​លើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ យើង​សង្កេត​ឃើញ​មតិ​យោល់​ទាំងនេះ ៖ -​ពិធីបុណ្យ​បាញ់​ទឹក​មួយ​នេះ មានការ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​អាស៊ី​ជា​ច្រើន មុន​ពេល​ដែល​ប្រទេស​ថៃ​បាន​រក​ឃើញ​វា ! – ធ្វើ​ដូច​លើ​លោក​នេះ មាន​ថៃ​តែឯង ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា ប្រារព្ធ​ពិធីបុណ្យ​សង្ក្រាន្ត ! – ដូច្នេះ​មាន​ន័យ​ថា ខ្ញុំ​អាច​លេង​បាញ់​ទឹកបាន តែ​នៅ​ក្នុង​ប្រទេស​ថៃ ឬ​យ៉ាងណា? – ខ្ញុំ​ជា​ជនជាតិ​ថៃ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ស្រប​នឹង​រឿង​ដែល​ការ​ដែល ថៃ ទាមទារ​នូវ​អ្វី​ដែល​ជា​សម្បត្តិ​ប្រពៃណី​រួម​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន​ឡើយ ព្រោះ​ជា​វប្បធម៌​ដែល​ប្រទេស​នៅ​ទូ​ទាំង​អាស៊ី​ប្រារព្ធ​វា ដែល​គួរតែ​ត្រូវ​បាន​គោរព​ឱ្យ​តម្លៃ​ថា ជា​ពិធីបុណ្យ​ដែល​បង្រួបបង្រួម​មនុស្ស​គ្រប់​ជាតិ​សាសន៍​។

គណៈកម្មាធិការ​នេះ គួរតែ​ត្រូវ​បាន​អប់រំ​អំពី​ប្រភព​ដើម​នៃ​ពិធី​ប្រពៃណី​មួយ​នេះ​ជំនួស​ឱ្យ​ការ​គិតតែ​ពី​ប្រាក់​ចំណេញ​ពី​វា ។ គួរ​ឱ្យ​អាម៉ាស់​ណាស់ ! ក្រៅពី​ថៃ កម្ពុជា មី​យ៉ា​ន់ ឡាវ ក៏​សម្តែង​ប្រតិកម្ម​នឹង​គម្រោង​នេះ​ដូច​គ្នា ។

គួរ​រំលឹក​ថា សង្ក្រាន្ត គឺជា​ពាក្យ​សំស្ក្រឹត និង​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា និង​មាន​ន័យ​ថា រ​ង្វិ​ល​ជុំ​នៃ​ពេលវេលា​ពេញ​មួយ​ឆ្នាំ ហើយ​ពាក្យ​សង្ក្រាន្ត​មាននៅ​សិលាចារឹក​នានា​តាម​ប្រាសាទ​នៅ​តំបន់​អង្គរ ។

យ៉ាងណា​ក្តី ពិធី​សង្ក្រាន្ត​នេះ​បាន​ក្លាយជា​ប្រពៃណី​ទំនៀមទម្លាប់​ដែល​បាន​ប្រារព្ធ​រៀបចំ​ដោយ​ប្រទេស​មួយ​ចំនួន​ដូច​ជា កម្ពុជា ឡាវ ថៃ ភូមា​, បង់​ក្លា​ដេ​ស​, ឥណ្ឌា​, វៀតណាម​, ចិន​ជាដើម សុទ្ធតែ​មាន​សង្ក្រាន្ត​រៀង​ៗ​ខ្លួន មិនមែន​មាន​តែ​ថៃ​តែ​មួយ​នោះ​ទេ ៕

កែសម្រួលដោយ