ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើសនេសាទដាក់របាំងស្បៃមុង នៅតែកើតមាននៅស្រុកជលគីរី ទោះបីមានកិច្ចខិតខំបង្ក្រាបយ៉ាងណាក្តី

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មានការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ យ៉ាងណា​ក្តី​ក៏​បទល្មើស​នេសាទ នៅ​តែ​កើត​មាន​ឡើង​ឥត​ឈប់​ឈរ និង​ស្ទើរ​គ្រប់កន្លែង ជា​ពិសេស​បទល្មើស​ដាក់​របាំង​ស្បៃ​មុង តែ​ជា​បទល្មើស​បំផ្លាញ​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មានការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ យ៉ាងណា​ក្តី​ក៏​បទល្មើស​នេសាទ នៅ​តែ​កើត​មាន​ឡើង​ឥត​ឈប់​ឈរ និង​ស្ទើរ​គ្រប់កន្លែង ជា​ពិសេស​បទល្មើស​ដាក់​របាំង​ស្បៃ​មុង តែ​ជា​បទល្មើស​បំផ្លាញ​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​អាវុធហត្ថ​ស្រុក​ជល​គី​រី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គង់ សុ​ភិន មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ដឹកនាំ​ដោយ​លោក​ម៉ុ​ត ម៉េ​ង អភិបាលរង​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របាំង​ស្បៃ​មុង នៅ​ចំណុច​ក្រោយ​ភូមិ​ឫស្សី​ដ​ង្គួ​ច និង​ក្រោយ​ភូមិ​កំពុង​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។

ក្នុង​ប្រតិបត្តិការ​នេះ ជា​លទ្ធផល​ធ្វើការ​បង្ក្រាប​បាន​បទល្មើស​នេសាទ​របាំង​ស្បៃ​មុង​ចំនួន​៧​ន្លែ​ង​ស្មើ​ប្រវែង​២២០​ម៉ែត្រ លប​លូ​ស្បៃ​មុង​ចំនួន​៧​លប បង្គោល​ចំនួន​១១៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​ចំនួន​១៥​គីឡូក្រាម ។ សម្ភារៈ​ល្មើស​ទាំងអស់ ត្រូវ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ។

កិច្ច​ប្រតិបត្តិការ បង្ក្រាប​ខាងលើ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​១៣​នាក់ និង​មធ្យោបាយ​កាណូត​បា​ឡា​ស្មាច់​ចំនួន​៤​គ្រឿង ។

គួរ​រំលឹក​ថា រាល់​បទល្មើស​នេសាទ ដែល​ត្រូវ​បាន​បង្ក្រាប​ទាំង​អស់គេ​ពុំដែល​ឃើញ​ចាប់​បាន​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទា​គេ​ទោស​តាម​ច្បាប់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ