ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​បំភ្លឺ​ចំពោះ​គណនី​TikTok​បង្ហោះ​ថា បា​.​ញ់​.​ប្រ​.​ហា​.​រ​.​គ្នា​ទ្រង់ទ្រាយ​ធំ​លើ​ផ្លូវជាតិ​លេខ​៥

2 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយពីមាន​គណនីTikTokមួយបង្ហោះ​វីដេអូនូវសកម្មភាព​របស់កងកម្លាំង​សមត្ថ​កិច្ច​​ដោយ​​ភ្ជាប់ជាមួយ​​​ខ្លឹមសារថា «​វត្តចេតិយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧត្តុង្គ ​មានករណីបាញ់​ប្រហារ​គ្នា​ទ្រង់​ទ្រាយធំ​បឋម​ឃាត់ខ្លួន​បាន​៧នាក់​  ព័ត៌មាន​បឋម22/10/2024» ដែលការបង្ហោះបែបនេះ អាចធ្វើឱ្យ​មហាជន​មានការយល់ច្រឡំ​…

ខេត្តកណ្តាល ៖ ក្រោយពីមាន​គណនីTikTokមួយបង្ហោះ​វីដេអូនូវសកម្មភាព​របស់កងកម្លាំង​សមត្ថ​កិច្ច​​ដោយ​​ភ្ជាប់ជាមួយ​​​ខ្លឹមសារថា «​វត្តចេតិយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧត្តុង្គ ​មានករណីបាញ់​ប្រហារ​គ្នា​ទ្រង់​ទ្រាយធំ​បឋម​ឃាត់ខ្លួន​បាន​៧នាក់​  ព័ត៌មាន​បឋម22/10/2024» ដែលការបង្ហោះបែបនេះ អាចធ្វើឱ្យ​មហាជន​មានការយល់ច្រឡំ​ និង​ភ័យ​ខ្លាច​ផងដែរ ។

យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិ​កម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​គណនី TikTok ឈ្មោះ SOKHUN បាន​បង្ហោះ​វី​ដេ​អូ​សកម្មភាព​កងកម្លាំង​នគរបាល​ស្រុក​ពញាឮ ​ចេញ​ប្រតិបត្តិការ​​បង្ក្រាប​ករណី​ចាប់ជំរិត​ដោយ​ភ្ជាប់​ខ្លឹមសារ​ថា ​«វត្ត​ចេ​តី​យ​ថ្មី ផ្លូវជាតិ​លេខ​៥ ហៅ​វត្ត​ឧដុង្គ មាន​ករណី​បាញ់ប្រហារ​គ្នា​ទ្រង់ទ្រាយ​ធំ​បឋម​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ព័ត៌មាន​បឋម 22/10/2024​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ដោយ​អនុវត្ត​តាម​បទ​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ករណី​ខាងលើ ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖

នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង​៣៦​នាទី លោក​វរសេនីយ៍ឯក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​លេខ ទូរ​សព្ទ័ 010 586 948 ជា​អធិការរង​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​ថា មាន​ករណី​ចាប់ជំរិត​មនុស្ស​នៅ​ចំណុច​ក្បែរ​អាហារ​ដ្ឋា​ន យីហោ ជំនោ​ជើងភ្នំ​ឧដុង្គ ក្នុងភូមិ​សាស្ត្រ​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​អធិការ​បាន​បញ្ជា​អោយ​កម្លាំង​ផ្នែក​ជំនាញ សហ​ការ​ជាមួយ​កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍ ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ខាងលើ ក៏បានឃើញ​រថយន្ត​ចំនួន​០២​គ្រឿងម៉ាក ALPH​ARD ព​ណ៌.​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AX-9081 ០១​គ្រឿង និង​ម៉ាក ALP​HARD ព​ណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BZ-7571 ០១​គ្រឿង កំពុង​ឈប់​ចត​នៅ​ក្នុង​ឃ្លាំង​ទុក​ចោល ក្បែរ​ផ្លូវជាតិ​លេខ​៥ និង​បានឃើញ​មនុស្ស​រត់​ចេញពី​ក្នុង​រថយន្ត​ចំនួន​០៣​នាក់ រត់​សំដៅ​ទៅ​វាលស្រែ​ខាងត្បូង​កន្លែង​កើតហេតុ ។

បន្ទាប់​មក ​កម្លាំង​យើង​បាន​ចូល​ទៅ​ពិនិត្យ​ក្នុង​រថយន្តបានឃើញ​ជន​រង​គ្រោះ​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ នូ នុង​គ័ង ភេទ​ប្រុស ជនជាតិ​ចិន ឆ្នាំ​កំណើត ១៩៩៨  បច្ចុប្បន្ន​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​លី​ម៉ា​កាវ ខេត្តស្វាយរៀង ( កំពុងអង្គុយ​ក្នុង​ឡាន ពណ៌.​ស ស្ថានភាព​ដៃ​ជាប់​ខ្នោះ ចង​ភ្ជាប់​និង​ដៃ​កាន់​ក្នុង​ឡាន និង​ជើង​ទាំង​០២​ជាប់​ចំណង​) និង២-​ឈ្មោះ​ម៉ៅ ភក្តី ហៅ​ភ​ក្រ័ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ( អង្គុយ​ក្នុង​រថយន្ត​ក្នុង​ស្ថានភាព ដៃ​ជាប់​ខ្នោះ​) ។

ប្រភពបន្តថា ក្នុង​ពេល​នោះ កម្លាំង​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​តាម​ស្វែងរក​ជនសង្ស័យ បន្ទាប់​ម​ក កម្លាំង​ជំនាញ​ និង​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​បាន​រត់​ចេញពី​រថយន្ត​បាន​ចំនួន​០៣​នាក់ រួម​មាន​៖

១-​ឈ្មោះ AMANBEK ZHAIDER ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188 ។ ២-​ឈ្មោះ MUZBOLAT ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៧ ជនជាតិ KAZAKHSTAN  កាន់ Passport លេខ N 12705569 ។ ៣-​ឈ្មោះ AMAN SYRLYBAY ភេទ​ប្រុស ឆ្នាំ​កំណើត ២០០០ ជនជាតិ KAZAKHSTAN  កាន់ Passport គ្មាន​។

សូម​បញ្ជាក់​ថា ចំពោះ​ប្រតិបត្តិការ​នេះ​កម្លាំង​ពាក់ព័ន្ធ​បាន​បាញ់​គំរាម​ទៅ​លើ​ជនសង្ស័យ​មិន​ឱ្យ​រត់ ចំណែក​ជនសង្ស័យ​ពុំ​មាន​អាវុធ​បាញ់​មក​លើ​កងកម្លាំង​វិញ​នោះ​ទេ​ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ កម្លាំង​ជំនាញ​កំពុង​បន្ត​អនុវត្ត​តាម​នីតិវិធី​ ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បណ្តាញសារព័ត៌មាន​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ​!!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ