ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមជិះកង់បីធ្វើសកម្មភាពតាមផ្ទះ ត្រូវម្ចាស់ផ្ទះដឹងទាន់ ស្រែកឆោឡោផ្អើលក្រោយផ្សារសំណង់​១២

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក​ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបើកកង់បីឥណ្ឌាទៅលួចកាច់កម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្រោយផ្សារសំណង់១២…

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក​ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបើកកង់បីឥណ្ឌាទៅលួចកាច់កម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្រោយផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចតម៉ូតូចំនួន​២គ្រឿងនៅក្រោមផ្ទះ រួចអង្គុយហូបបាយនៅខាងក្នុង ខណៈកំពុងហូបបាយស្រាប់តែមានជនសង្ស័យ៤នាក់ ជិះកង់បីឥណ្ឌា មកឈប់ធ្វើសកម្មភាពលួចម៉ូតូរបស់គាត់១គ្រឿង គឺម៉ូតូម៉ាក​ហ្ស៊ុយ​ស៊ុយ​​គីនិច លួចបានសម្រេច ។ បន្ទាប់មកក្រុមជនសង្ស័យបានព្យាយាមលួចម៉ូតូ១គ្រឿងទៀតដែលនៅក្បែរនោះ គឺម៉ាកហុងដាឌ្រីម ប៉ុន្តែគាត់បានឮសម្លេង ក៏រត់ចេញមកខាងក្រៅ រួចស្រែកឆោឡោផ្អើលដល់ក្រុមជនសង្ស័យនាំគ្នា ជិះរត់គេចខ្លួនតែម្តង ។

បុរសម្ចាស់ម៉ូតូបានបន្ថែមថា គាត់បានទាញម៉ូតូហុងដាឌ្រីម របស់គាត់ដេញតាមក្រុមជនសង្ស័យរហូតដល់ផ្សារសំណង់១២ ទើបជនសង្ស័យនាំគ្នារត់គេចខ្លួន ដោយម្នាក់រត់ឡើងផ្ទះប្រជាពលរដ្ឋ ដែលជាផ្ទះលក់អាគុយបាត់ទៅ ចំណែក៣នាក់ទៀតនាំគ្នារត់គេចតាមផ្លូវរៀងៗខ្លួន។

ក្រោយកើតហេតុប្រជាពលរដ្ឋបាននាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីចុះមកធ្វើការអន្តរាគមន៍ ទើបសមត្ថកិច្ចមកដល់ ឡើងទៅលើផ្ទះដែលជនសង្ស័យរត់ឡើងទៅសម្ងំនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់៣ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូនិច ត្រូវបានក្រុមជនសង្ស័យ៣នាក់ទៀត លួចបានសម្រេច ដោយសមត្ថកិច្ចកំពុងធ្វើសការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់នៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ