ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​ធ្លាក់ជាប់គ្នាច្រើនថ្ងៃ បង្កជា​ទឹកជំនន់​បុ.ក​ផ្តាច់​ផ្លូវចូលវត្តត្រពាំងខ្ចៅ៣កន្លែង

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវគ្រួសក្រហម ៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវគ្រួសក្រហម ៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់ ខណៈមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ យ៉ាងនេះក្តីអាជ្ញាធរ មូលដ្ឋាន បានចុះសម្រួលជួសជុលជូនព្រះសង្ឈ និងប្រជាពលរដ្ឋវិញ។

លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋបញ្ជាក់ថាប៉ុន្មានថ្ងៃកន្លងមកនេះ .ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បង្កឲ្យមានទឹកជន់ខ្លាំង លិចតាមផ្ទះប្រជាពលរដ្ឋផង ហើយនិងលិចនៅតាមដងផ្លូវ ជាពិសេសនៅលើផ្លូវចូលទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ បណ្ដាលឲ្យទឹកបុកផ្តាច់ផ្លូវចំនួន៣កន្លែង។លោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួនធំដែលនៅជិតវត្តធ្វើដំណើរឆ្លងកាត់ ដឹកកសិផលផ្សេងៗ និងជាពិសេសមានតួនាទីសំខាន់ណាស់សម្រាប់ សិស្សសាលាដែលធ្វើដំណើរទៅរៀននៅក្នុងសាលារៀនក្នុងវត្តនេះ។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច រួមជាមួយអាជ្ញាធរភូមិ ឃុំ ស្មៀន បានចុះមកអនុវត្តចាក់ដីលុបជួសជុលទីតាំងកន្លែងដែលខូចខាត ប្រគេនជូនលោកវិញ ដើម្បីជួយសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងជំហានទីមួយសិនដោយសារតែអង្គកឋិនទាននិងហែរចូលក្នុងវត្តនេះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះផងដែរ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងសិក្សាលើផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់ថាអាចដាក់លូបានឬយ៉ាងណា ដើម្បីរកដំណោះស្រាយបញ្ជៀសការលិចទឹកជាថ្មីម្ដងទៀត។

ក្នុងនាមអាជ្ញាធរឃុំតំណាងឲ្យអភិបាលស្រុកកំពង់ត្រឡាច សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមជាមួយអាជ្ញាធរ ក្នុងការទុកដាក់សម្រាមឲ្យមានរបៀបរៀបរយ ចៀសវាងការចោលផ្តេសផ្តាសនាំឲ្យមានការកកស្ទះលូ ម៉្យាងវិញទៀតសូមមានការយោគយល់ សហកាល្អ ជាមួយកម្លាំងជំនាញចុះអន្តរាគមន៍ កាយប្រព័ន្ធលូជាដើម ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ