AFC U17 ៖ ទោះឈ្នះម៉ាកាវមែនពិត តែគ្រូកម្ពុជាមិនពេញចិត្តនឹងទម្រង់លេងកូនក្រុម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ បន្តរកបាន៣ពិន្ទុបន្ថែមទៀត នៅក្នុងជំនួបទី២ ពូល B សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17…
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ បន្តរកបាន៣ពិន្ទុបន្ថែមទៀត នៅក្នុងជំនួបទី២ ពូល B សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17…
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ បន្តរកបាន៣ពិន្ទុបន្ថែមទៀត នៅក្នុងជំនួបទី២ ពូល B សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku របស់ក្រុម U17 កម្ពុជា មិនពេញចិត្តនឹងទម្រង់លេងកូនក្រុមទាល់តែសោះ កាលពីយប់មិញ។
ក្រុម U17 កម្ពុជាបន្តរកបាន៣ពិន្ទុទៀត នៅក្នុងជំនួបទី២ ពូល B ក្រោយយកឈ្នះក្រុម U17 ម៉ាកាវ ដែលមានគ្នាត្រឹម១០នាក់ នៅក្នុងការប្រកួតដ៏តានតឹងដោយលទ្ធផល ១-០ ដែលធ្វើឡើងកីឡដ្ឋានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលសម្រេចបានដោយកីឡាករ ពៅ ពីមករា នៅនាទីទី ១៦ ក្នុងវគ្គទី១។ ដ្បិតកីឡាករ Tang Tin របស់ក្រុម U17 ម៉ាកាវ បង្កកំហុសទទួលបានកាតក្រហមតាំងពីនាទីទី ១៣ មកម្ល៉េះ។ នៅក្នុងពូល B ដូចគ្នានេះដែរ ក្រុម U17 អាហ្វហ្គានីស្ថានបានលុតក្រុម U17 ហ្វីលីពីន ដោយលទ្ធផល ៨-០ នៅពហុកីឡដ្ឋានជាតិ។
បើទោះបីជាយកបាន៣ពិន្ទុពីម៉ាកាវក៏ពិតមែន ប៉ុន្តែលោក Koji Gyotoku គ្រូបង្វឹកក្រុម U17 កម្ពុជា មិនពេញចិត្តទាល់តែសោះ នឹងទម្រង់លេងកូនក្រុម។ គ្រូបង្វឹកជនជាតិជប៉ុនប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត ក្រោយចប់ការប្រកួតថា កីទ្បាករទាំងអស់មិនដឹងខ្លួនឯងត្រូវលេងរបៀបណា ហើយក្រៅពីឈ្នះ គ្មានត្រង់ណាធ្វើឱ្យលោកពេញចិត្តនោះទេ។ ប៉ុន្តែពួកគេបានខំប្រឹងដើម្បីជ័យជម្នះ ដូច្នេះប្រកួតបន្ទាប់ កូនក្រុមរបស់លោកនឹងកែប្រែឱ្យបានល្អជាងនេះ។
ក្រោយឈ្នះ២ប្រកួតជាប់គ្នា កម្ពុជាឡើងកាន់កាប់កំពូលតារាងបណ្តោះ តាមពីក្រោយដោយអាហ្វហ្គានីស្ថានឈរនៅលេខ ២ ដែលលេងទើបបាន១ប្រកួត និងហ្វីលិពីននៅលេខ ៣ ដោយមាន៣ពិន្ទុដូចគ្នា ខណៈដែលបង់ក្លាដែសឈរនៅលេខ ៤ និងម៉ាកាវបាតតារាង ពុំទាន់មានពិន្ទុរាប់នៅឡើយ។ ជំនួបទី៣ ក្នុងពូល B របស់កម្ពុជា នឹងត្រូវប៉ះជើងខ្លាំងអាហ្វហ្គានីស្ថាន វេលាម៉ោង ០៧:០០នាទីយប់ នៅឯកីឡដ្ឋាន ព្រីនស៍ (Prince Stadium) រាជធានីភ្នំពេញ។
សូមជម្រាបជូនថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers សម្រាប់ពូល B ដែលដំណើរការចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្រុមលេខ១ប្រចាំពូល នឹងបានសិទ្ធិស្វ័យប្រវត្តិទៅប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U17 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអូឌីតទទួលធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមលេខ២នឹងត្រូវអ៊ុតចំណាត់ថ្នាក់ក្រុមលេខ២ល្អ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ