ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារាម្នាក់នេះមានបញ្ហាជើងធំពីកំណើតពិបាកដើរ និងមិនអាចពាក់ស្បែកជើងពេលនេះទទួលការព្យាបាលហើយ

2 ខែ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ កុមា​រា ស៊ាំ​ម ប៊ុ​ន​រុងរឿង អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ពូ​លូ​ង ឃុំរ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី…

ខេត្ត​មណ្ឌល​គី​រី ៖ កុមា​រា ស៊ាំ​ម ប៊ុ​ន​រុងរឿង អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ពូ​លូ​ង ឃុំរ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។ ក្មួយ​ប្រុស មាន​បញ្ហា​ជើង​ធំ​នេះ​តាំងពី​កំណើត ដែល​បណ្តាល​អោយ​ពិបាក​ដើរ និង​មិន​អាច​ពាក់​ស្បែកជើង​ដូច​កុមារ​ដទៃ​បាន​ហើយ ។ នេះ​បើ​យោង​តាម ផេ​ក គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​បង្ហោះ​នា​ថ្ងៃ​ទី​២១ ខែតុលា​នេះ ។

ដោយ​ក្តី​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​អនុញ្ញាត​អោយ​ក្រុមការងារ​គ្រូពេទ្យ ស្ម័គ្រចិត្ត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​នាម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ជួយ​ព្យាបាល ដោយ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បញ្ជូន​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា ក្មួយ​ប្រុស​ខាងលើ គាត់​មាន​ជំងឺ​ដុំ​សរសៃឈាម​រីក​ពី​កំណើត​( Klippel-Trénaunay syndrome )​។

បច្ចុប្បន្ន​កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ និង​ដាក់​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ។

រាល់​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល ស្នាក់​នៅ​ត្រូវ​បាន​គាំពារ​ដោយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្រោម​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ