ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករលោក កៅ សីហា កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រោះដា.ច់សសៃឈាមខួរក្បាល

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតករ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក កៅ សីហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​លោក​បាន​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ។ បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ ផលិតករ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក កៅ សីហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​លោក​បាន​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ។ បើ​តាម​លោក vj Alaskoo បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ​បានអោយ​ដឹង​ថា បង កៅ សីហា​កំពុង​តែ សង្គ្រោះ​បន្ទាន់ គាត់​ដាច់​សរសៃឈាម​ខួរក្បាល គាត់​នៅ​ពេទ្យ​រុ​ស្ស៊ី ។

លោក​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ស្ថានភាព​ធ្ងន់ ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​បង​កៅ សីហា បន្ត​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ វៀតណាម សូម​បង ឆាប់​ដឹងខ្លួន ។

យ៉ាងណា​ក្រោយ​ពេល​ទទួល​ដំណឹង​ដ៏​រន្ធត់​ខាងលើ​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហោះ​សារ​សម្តែង​ក្តី​បារម្ភ និង​បាន​បន់ស្រន់​អោយ​លោក កៅ សីហា ឆាប់​ជា​សះស្បើយ និង​វិល​មក​សភាព​ធម្មតា​វិញ​ឆាប់​ៗ ។

តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​ថា ពេល​បាន​ដំណឹង​ប្អូន​កៅ​សីហា បង​រន្ធត់​ណាស់​សូម​ព្រះ​តាម​ជួយ​ប្អូន រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ផង ។ តារា​សម្តែង​វ័យក្មេង​នាង អាង សុជាតា ក៏​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា សូម​វត្ថុ​ស័​ក្កិ​សិទ្ធិ ទេវតា​ទាំងអស់​ជួយ​ឃុំគ្រង តាម​ថែរក្សា​លោកពូ កៅ សីហា អោយ​ឆាប់​បានដឹង​ខ្លួន​វិញ និង​ជៀស​ផុត​ពី​គ្រោះអាក្រក់​ៗ​ផង​ចុះ ។

ចំណែក​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង បាន​ក៏​បាន​បង្ហោះ​សារ​ថា ប្អូន​សូម​បន់ស្រន់​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​បង្ហាញ​អភិ​និ​ហា​អោយ​បង​ឆាប់​ដឹងខ្លួន និង​មាន​ស្ថានភាព​ប្រសើរ​ផង​ចុះ ។

ជា​ការ​កត់សម្គាល់ មុន​ជួប​បញ្ហា​ដាច់​ស​សៃ​ឈាម​ខួរក្បាល នា​ពេល​នេះ​ផលិតករ​លោក កៅ សីហា ក៏​ធ្លាប់​ជួប​ជំងឺ​មួយ​ដែល​បណ្តាល​អោយ​លោក​ស្រក​គីឡូ​យ៉ាង​ខ្លាំង រហូត​ធ្វើ​អោយ​ទស្សនិកជន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ។ យ៉ាងណា​លោក​ក៏​បាន​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ​ឡើយ ពោល​លោក​នៅ​តែ​អាច​បន្តការងារ​លើ​ផ្នែក​សិល្បៈ​បានជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ