ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​កូនស្រី​បង្កើត​រំ.លោ.ភ.4-5​ដង ទើប​បែក​ការណ៍

1 ខែ មុន

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាលចាប់​ឃាត់ខ្លួន ក្រោយ​ទទួល​ពាក្យបណ្តឹង​ថា ជន​នេះ​បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួនរំលោភ​បាន​សម្រេច​4-5​ដង​។ សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ម៉ោង​12 និង 30​នាទី​ព្រឹក ថ្ងៃ​ទី​១៧…

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាលចាប់​ឃាត់ខ្លួន ក្រោយ​ទទួល​ពាក្យបណ្តឹង​ថា ជន​នេះ​បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួនរំលោភ​បាន​សម្រេច​4-5​ដង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ម៉ោង​12 និង 30​នាទី​ព្រឹក ថ្ងៃ​ទី​១៧ តុលា មាន​ពលរដ្ឋ​បាន​ប្តឹង​ថា មាន​ករណី​បទ​រំលោភ​សេព​ស​ន្វ​វះ នៅ​ចំណុច​ផ្ទះ​ជួល ​។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ អឿ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

ចំណែក​ជន​រង​គ្រោះ​​ភេទ​ស្រី អាយុ១៥​ឆ្នាំ ​​ត្រូវជា​កូនស្រី​បង្កើត​របស់​ជនសង្ស័យ​តែ​ម្តង​។ តាម​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ ឪពុក​របស់​នាង​បាន​ចាប់​នាង​រំលោភ 4-5​ដង​ហើយ គឺ​នៅ​ពេល​ដែល​មានឱកាស​ស្ងាត់ គ្មាន​នរណា​នៅផ្ទះ ឪពុក​នាង​តែងតែ​បង្ខំ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច រួច​គំរាម​នាង​មិន​អោយ​និយាយ​ប្រាប់​នរណា​គេ​ទេ តែ​ចុង​ក្រោយ​នេះ​នាង​ទ្រាំ​លែង​បាន ទើប​និយាយ​ប្រាប់​ម្តាយ ធ្វើ​អោយ​បែក​រឿង និង​ឈាន​ដល់​ការ​ប្តឹង​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ឪពុក​តិរច្ឆាន​នេះ​តែ​ម្តង​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ