រាជធានីភ្នំពេញ ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ បានរយ៉ែរថយន្តថយក្រោយ ក៏ជ្រុលហ្គែរ បានទៅបុកចូលហាងលក់សម្លៀកបំពាក់យីហោ «ហ្សូណូ» បណ្ដាលឲ្យខូចខាតខោអាវមួយចំនួន ក្នុងហាង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៤៦០ កែង១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា គេបានឃើញបុរសម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តមួយគ្រឿង ម៉ាក Camary បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2AC-3135 បានដាក់លេខថយក្រោយ សង្ស័យច្រឡំ ហ្គែរស្មានថា ជាហ្វ្រាំង ថយជ្រុលមួយទំហឹង បុកថូផ្កា រួចរថយន្តមិនទាន់អស់ល្បឿនបានបុកចូលហាងលក់សម្លៀកបំពាក់យីហោ ZONO បណ្ដាលឲ្យខូចខាតសម្ភារៈ ក្នុងហាងនិងបែកកញ្ចក់ជាច្រើនផ្ទាំង ប៉ុន្តែសំណាងល្អ គ្មាននរណាម្នាក់រងរបូសឡើយ ។
ក្រោយពេលកើត ម្ចាស់រថយន្តព្រមទទួលខុសត្រូវ សងសំណងថ្លៃខូចខាតសម្ភារៈក្នុងហាង ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕




ចែករំលែកព័តមាននេះ