ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រយៈពេល២​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​នៅ​បាត់ដំបង​​ទ​ទួល​បាន​ភ្ញៀវ​​ទស្សនា​ជាង​១,១៧​លាន​នាក់

1 ខែ មុន

​ខេត្តបាត់ដំបង ៖ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាងតិច​ជាង​១,១៧​លាន​នាក់​បាន​ចូលរួម​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុង​រយៈពេល​០២​ថ្ងៃ (១៦-១៧,១០,២០២៤) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ដងស្ទឹង​សង្កែ ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៣ រហូត​ដល់​ទៅ​៧,១១% ។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរ​ខេត្ត…

​ខេត្តបាត់ដំបង ៖ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាងតិច​ជាង​១,១៧​លាន​នាក់​បាន​ចូលរួម​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុង​រយៈពេល​០២​ថ្ងៃ (១៦-១៧,១០,២០២៤) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ដងស្ទឹង​សង្កែ ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៣ រហូត​ដល់​ទៅ​៧,១១% ។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរ​ខេត្ត ។

តាម​រយៈ​របាយការណ៍ លោក​អុច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​អុំទូករយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃ​ទី ១៦-១៧ តុលា ឆ្នាំ​២០២៤ ក្នុង​ឪ​កាសចេញ​វស្សា​នេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ចូលរួម​ទស្សនា​សរុប​ចំនួន​១,១៧២,៨៩៦​នាក់ ដែល​មានការ​កើន​ឡើ​ងេ​ហូត​ដល់​ទៅ​៧,១១% បើ​ធៀប​ទៅ​នឹង​ពិធីបុណ្យ​អុំ​ទូល​ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​មាន​ភ្ញៀវ​ចូលរួម​ចំនួន​១,០៩៥,០០០​នាក់ ។

កត្តា​ដែល​នាំ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ភ្លូកទឹកភ្លូកដី ចូលរួម​ទស្សនា​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបាត់​ដំបង មាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នេះ គឺ​ការ​រៀបចំ​កែ​លំអរ​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង ដែល​នាំ​ឲ្យ​មានការ​ទាក់ទាញ​ខ្លាំង​បំផុត ។ ដូច​ជា​ការ​រៀបចំ​លំអរ​តាម​សួន​កម្សាន្ត រៀបចំ​លំអរ​តាម​ដងស្ទឹង​សង្កែ (​តំបន់ប្រារព្ធ​ពិធីបុណ្យ​)​ ប្រកបដោយ​ភាព​បៃតង ការ​រៀបចំ​ពី​ព័រ​ណ៏​ទំនិញ​នានា ការ​ប្រគុំ​តន្ត្រី​យ៉ាង​អធិក​អ​ធ័​ម នៅ​ក្នុង​ពិធីបុណ្យ និង​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​។​ល​។ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មន្ទីរ​ទេសចរ​ខេត្ត​ដែល​គោរព​ជូន​រដ្ឋបាល​ខេត្ត និង​គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

សូម​បញ្ជាក់​ថា ពិធីបុណ្យ​អុំទូក​ក្នុង​ឱកាស​ចេញ​វស្សា​នា​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ឲ្យ​ការ​ប្រណាំងទូក​ដូច​ឆ្នាំ​មុន​ៗ​ដែរ ។ បើ​តាម​របាយការណ៍​គណៈកម្មការ​បុណ្យ​ទូក សម្រាប់​ពិធីបុណ្យ​ក្នុង​ឆ្នាំ​២០២៤ នេះ​មាន​ទូក​ចូលរួម​ប្រ​គូ​ត​សរុប​៤២​ទូក ដែល​មាន​កីឡាក​ចូលរួម​ចំនួន​១,៤៩០​នាក់ ក្នុង​នោះ កីឡាក​បំរុង​ចំនួន​៣៥៧​នាក់ ។

ជាមួយនឹង​ការ​ចូលរួម​មិន​ថមថយ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ពី​ធី​បុណ្យអុំទូក ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បែប​នេះ រដ្ឋបាល​ខេត្តបាត់ដំបង​រំពឹង​ថា ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ ​នា​ឆ្នាំ​ក្រោយ​ៗ នឹង​មានការ​កែ​លំអរ​ក្នុង​ពិធីបុណ្យ​កាន់តែ​ល្អ​កាន់តែ​ប្រសើរ​ឡើង ហើយ​ភ្ញៀវ​ចូលរួម​ទស្សនា​កាន់តែ​ច្រើន ទាំង​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ