ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍ឈឺក្បាលញឹកញាប់ អស់កម្លាំង និងគេងមិនលក់ ​គួរ​ទទួលទានអាហារទាំងនេះ

6 ម៉ោង មុន

ការឈឺក្បាល អស់កំលាំង និងគេងមិនលក់ មិនមែនគ្រាន់តែជាលទ្ធផលនៃការខំធ្វើការពេញមួយថ្ងៃនោះទេ ប៉ុន្តែវាក៏អាចបណ្តាលមកពីកម្រិតនៃជាតិម៉ាញ៉េស្យូម និងវីតាមីន K នៅក្នុងខ្លួនរបស់អ្នកធ្លាក់ទាបផងដែរ។ ថ្ងៃនេះ គេហទំព័រយើងខ្ញុំ…

ការឈឺក្បាល អស់កំលាំង និងគេងមិនលក់ មិនមែនគ្រាន់តែជាលទ្ធផលនៃការខំធ្វើការពេញមួយថ្ងៃនោះទេ ប៉ុន្តែវាក៏អាចបណ្តាលមកពីកម្រិតនៃជាតិម៉ាញ៉េស្យូម និងវីតាមីន K នៅក្នុងខ្លួនរបស់អ្នកធ្លាក់ទាបផងដែរ។

ថ្ងៃនេះ គេហទំព័រយើងខ្ញុំ នឹងបង្ហាញអំពីអាហារសំខាន់ៗដែលអ្នកត្រូវដឹង ដើម្បីជួយកាត់បន្ថយនូវអាការៈឈឺក្បាលញឹកញាប់ អស់កម្លាំង និងគេងមិនលក់។

ជាតិម៉ាញ៉េស្យូម
ជាតិម៉ាញ៉េស្យូមចូលរួមក្នុងប្រតិកម្មគីមីផ្សេងៗគ្នាយ៉ាងហោចណាស់ ៣០០ នៅក្នុងខ្លួនរបស់មនុស្សយើង។ វាជួយបំប្លែងអាហារទៅជាថាមពល និងបង្កើតប្រូតេអ៊ីនថ្មីពីអាស៊ីដអាមីណូ។ នោះហើយជាមូលហេតុដែលវាមានប្រសិទ្ធភាពក្នុងការបំបាត់ការថប់បារម្ភ ភាពតានតឹង និងដើម្បីបំបាត់ភាពអស់កម្លាំង។ វាអាចការពារការឈឺក្បាលញឹកញាប់ និងថែមទាំងជួយព្យាបាលរោគប្រកាំងទៀតផង។ កង្វះជាតិម៉ាញ៉េស្យូមធ្វើឱ្យថយចុះនូវកម្រិត Serotonin ដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធបញ្ជូនរបស់សរសៃប្រសាទ។ កម្រិតម៉ាញ៉េស្យូមទាបអាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត និងគេងមិនលក់។

អ្នកអាចស្វែងរកប្រភពអាហារដែលមានជាតិម៉ាញ៉េស្យូមច្រើនជាងគេនៅក្នុងស្ពៃខ្មៅ គ្រាប់ អង្ករ​សំរូប នំប៉័ង ត្រី សាច់ ផ្លែបឺរ។

វីតាមីន K
វីតាមីន​ K សំយោគប្រូតេអ៊ីនដែលចាំបាច់ក្នុងការបង្កកឈាម និងបញ្ឈប់ការហូរឈាម។ កង្វះវីតាមីន K អាចបណ្តាលឱ្យមានស្នាមជាំ ឬហូរឈាមច្រើននៅពេលមានរបួស។

អត្ថប្រយោជន៍ផ្សេងទៀតនៃវីតាមីន K ដែលត្រូវបានគេលើកឡើង ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្រ្តពេញលេញនៅឡើយទេរួមមាន ការការពារពីការកាច់សរសៃឈាម និងសរសៃវ៉ាល់ និងការថយចុះហានិភ័យទាំងជំងឺអាល់ហ្សៃមឺរ និងមហារីកក្រពេញប្រូស្តាត។

វីតាមីន K ក៏សហការជាមួយវីតាមីន D ដើម្បីដឹកនាំជាតិកាល់ស្យូមដល់ឆ្អឹង និងជួយឱ្យវាផ្សារភ្ជាប់គ្នាដើម្បីធ្វើឱ្យឆ្អឹងរបស់អ្នករឹងមាំ។ កម្រិតទាបនៃវីតាមីន K អាចនាំឱ្យមានការកើនឡើងហានិភ័យនៃការពុកឆ្អឹង។

អ្នកអាចស្វែងរកប្រភពវីតាមិន K នៅក្នុង បន្លែស្លឹកបៃតងដូចជា: ខាត់ណា ស្ពៃខ្មៅ ស្ពៃចង្កឹះ និងបន្លែស្លឹកបៃតងផ្សេងៗទៀត ស្លឹកខ្ទឹម ស្ពៃក្តោប ស្ពៃក្តោបក្រហម ក្រសាំងទាប កូនស្ពៃបូកគោ សាឡាត់ក្រហម និងប្រភេទសាឡាត់ផ្សេងៗទៀត។ អ្នកក៏អាចទទួលបានវីតាមីន K BIគ្រឿងទេសហឹរដូចជា: ម្រេច ម្ចេស ម្សៅម្ទេស​ និងគ្រឿងការី។ ប្រភពដ៏អស្ចារ្យផ្សេងទៀត ដូចជាទំពាំងបារាំង ពោតបារាំង ដើមខ្ទឹមបារាំង ត្រសក់ សណ្តែកសៀង ប្រេងអូលីវ និងផ្លែឈើស្ងួត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ