ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសារព័ត៌មាននិងបណ្តាញសង្គមផ្សាយរឿងសង់សំណង់រំលោ.ភចំណីផ្លូវ ត្រូវបានអាជ្ញាធរក្រុងចុះធ្វើកិច្ចសន្យាឱ្យ​បញ្ឈប់

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយរងការរិះ​គន់តាមសារព័ត៌មាននិងបណ្តាញសង្គមរឿងសង់សំណង់រំលោភចំណីផ្លូវត្រូវបានអាជ្ញាធរក្រុងចុះធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោក បោន សីលា…

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយរងការរិះ​គន់តាមសារព័ត៌មាននិងបណ្តាញសង្គមរឿងសង់សំណង់រំលោភចំណីផ្លូវត្រូវបានអាជ្ញាធរក្រុងចុះធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក បោន សីលា អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានការសាងសង់សំណង់រំលោភចំណីផ្លូវជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោកនិងមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារកណ្តាល និងភូមិបានចុះពិនិត្យផ្ទាល់ឃើញថាពិតជាមានការសាងសង់សំណង់រំលោភលើចំណីផ្លូវពិតមែន ទើបប្រជាពលរដ្ឋរងការរិៈគន់ទាំងសារព័ត៌មាននិងបណ្តាញសង្គម។

លោកបានបញ្ជាក់ថា ជាការណែនាំពីអភិបាលក្រុងប៉ោយប៉ែត បានអោយមន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពការសាងសង់សំណង់រំលោភលើចំណីផ្លូវធ្វើអោយប៉ៈពាល់ផ្លូវសាធារណៈនៅពេលមាន​ហានី​ភ័យកើតឡើងពិតជាលំបាកជួយអន្តរាគមន៍ដូចជាអគ្គីភ័យត្រូវបានរថយន្តចេញ.ចូលក្រោយលើកហេតុផលប្រាប់ទៅម្ចាស់សំណង់ឈ្មោះ គួច ម៉េង ដែលសង់សំណង់រំលោភផ្លូវត្រូវបញ្ឈប់សកម្មភាពនិងធ្វើកិច្ចសន្យាបើនៅបន្តធ្វើនិងមានចំណាត់ការផ្លូវច្បាប់ដោយគ្មានការអនុគ្រោះ។

លោក បោន សីលា បានបញ្ជាក់ថា ក្រោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហើយអោយម្ចាស់សំណង់ឈ្មោះ គួយ ម៉េង ដែលមានសំណង់ទំហំ៤,៥ម៉ែត្រx៣០.៤ម៉ែត្រកំពស់៤ម៉ែត្រ និងឈ្មោះ យ៉ែម សុភាព អ្នកម៉ៅការសាងសង់សំណង់ត្រូវអោយរុះរើចេញតាមការកំណត់ ដោយគ្មានការសាងសង់សំណង់រំលោភលើចំណីទៀតឡើយ បើមានត្រូវមានវិធានការដោយមិនលើកលែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ