ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ១ខ្សែក្នុងក្រុងច្បារមន រងការខូចខាត​ ពលរដ្ឋនិងអ្នកធ្វើដំណើរ សំណូមពរអាជ្ញាធរជួស​ជុល​

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ពីទួលធ្នង់ ដល់ភូមិខោប ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រមាណជាង១គីឡូម៉ែត្របានរងការខូចខាតជាយូរខែណាស់មកហើយ ស្ទើរក្លាយទៅជាថ្លុកក្របីដេក កំពុងបង្កការលំបាកក្នុងការធ្វើដំណើរ…

ខេត្តកំពង់ស្ពឺ ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ពីទួលធ្នង់ ដល់ភូមិខោប ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រមាណជាង១គីឡូម៉ែត្របានរងការខូចខាតជាយូរខែណាស់មកហើយ ស្ទើរក្លាយទៅជាថ្លុកក្របីដេក កំពុងបង្កការលំបាកក្នុងការធ្វើដំណើរ និងសំណូមពរដល់អាជ្ញាធរ​ធ្វើការជួសជុល។

តាម​ប្រភពព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ សារ៉ុម អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ បាននិយាយឱ្យដឹងថា ផ្លូវមួយខ្សែរនេះរងការខូចខាតយូរខែមកហើយ មិនដែលឃើញអាជ្ញាធរសង្កាត់ ក្រុង ឬជំនាញពាក់ព័ន្ធណាចុះមកធ្វើការពិនិត្យមើល ឬជួសជុលនោះទេ។ ផ្លូវមួយខ្សែរនេះប្រវែងជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលតភ្ជាប់ពីភូមិទួលធ្នង់ ទៅភូមិខោប ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ផ្លូវនេះផងដែរមានអ្នកធ្វើដំណើរច្រើន មានតាំងពីប្រជាពលរដ្ឋ សិស្សានុ​សិស្ស ហើយជាពិសេសនោះគឺរថយន្តដឹកកម្មករ កម្មការ​រិនីរោងចក្រតែម្តង។

ប្រជាពលរដ្ឋដដែលបានបន្តថា កាលពីអំឡុងឆ្នាំ២០១៩~២០២០ ផ្លូវមួយខ្សែរនេះឃើញមានអាជ្ញាធរក្រុងច្បារមន បានធ្វើការជួសជុលម្តងដែរ មានដាក់លូផង ប៉ុន្តក៏បាត់ទៅវិញ។ រហូតដល់បច្ចុប្បន្ននេះមានការផ្លាស់ប្តូរអភិបាលក្រុងច្បារមន វ័យក្មេងឡើងកាន់តំណែង ផ្លូវមួយខ្សែរនេះក៏មានការខូចខាតពិបាកធ្វើដំណើរបែបនេះតែម្តងទៅ។ ខែវស្សាគឺបែកភក់ មានជង្ហុក ស្ទើរតែក្លាយទៅជាបឹងសម្រាប់សត្វក្របីដេកទៅហើយ បើខែប្រាំងវិញ មានសភាពហុយទ្រលោម។

ប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរសង្កាត់ ក្រុងច្បារមន និងជំនាញពាក់ព័ន្ធមេត្តាជួយធ្វើការជួសជុលផ្លូវដែលរងការខូចខាត ដើម្បីប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្សងាយស្រួលធ្វើដំណើរផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ