ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ពិនិត្យ​តាម​គ្លីនិក​ឯកជន​ដែល​កំពុង​បើក​ដំណើរកា​រក្នុងខេត្តតាកែវ​ ​តើមានច្បាប់ឬអត់​ច្បាប់​?

2 ខែ មុន

ខេត្តតាកែវ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិ បាល​ខេត្តតាកែវ ត្រូវ​ចុះ​ពិនិត្យ​តាម​គ្លីនិក​ឯកជន​ដែល​បើក​ដំណើរការ​ថា មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា ហើយ​បើ​គ្មាន​ច្បាប់​អនុញ្ញាត គឺ​មិន​ត្រូវ​ឲ្យ​គ្លីនិក​បន្ត​បើក​ដំណើរការ​តទៅ​ទៀត​នោះ​ទេ ។ មាន​ប្រសាសន៍​បែប​នេះ…

ខេត្តតាកែវ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិ បាល​ខេត្តតាកែវ ត្រូវ​ចុះ​ពិនិត្យ​តាម​គ្លីនិក​ឯកជន​ដែល​បើក​ដំណើរការ​ថា មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា ហើយ​បើ​គ្មាន​ច្បាប់​អនុញ្ញាត គឺ​មិន​ត្រូវ​ឲ្យ​គ្លីនិក​បន្ត​បើក​ដំណើរការ​តទៅ​ទៀត​នោះ​ទេ ។

មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​បន្ត​ថា មុន​នឹង​អនុញ្ញាត​ឱ្យ​គ្លីនិក​ឯកជន​បើក​ដំណើរការ​ថ្នាក់ដឹកនាំ​មន្ទីរ​ត្រូវ​ពិនិត្យ​លក្ខណៈសម្បត្តិ​មុន​ថា តើ​ម្ចាស់​គ្លីនិក​ជា​គ្រូពេទ្យ​ដែល​មាន​សញ្ញាបត្រ​ត្រឹមត្រូវ ហើយ​បាន​ចុះ​ឈ្មោះ​ពី​គណៈ​វិជ្ជាជីវៈ​មាន​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​ហើយ​ឬ​នៅ?

ហើយ​ប្រសិនជា​គាត់​ធ្វើ​ការងារ​រដ្ឋ​គឺ​ច្បាប់​មិន​អនុញ្ញាត​បាន​នោះ​ទេ ឬ​ទាល់តែ​មានការ​បញ្ជាក់​លិខិត​ពី​ភាព​ទំនេរ​ដែល​មិន​ស្ថិត​នៅ​ក្រោម​ការងារ​រដ្ឋ ឬ​មិន​បាន​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ ទើប​ច្បាប់​អនុញ្ញាត​ឱ្យ​គាត់​ទទួលខុសត្រូវ​ក្នុង​ការ​បើក​គ្លី​និ​ច​ព្យាបាល​ជំងឺ​បាន ។

លោក ម៉ី សំបូរ បាន​បន្ត​ថា កន្លង​មក ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​គ្លី​និ​ច​ឯកជន​ណាមួយ​ដែល​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ គ្មាន​ច្បាប់​អនុញ្ញាត​មួយ​នោះ​ទេ គឺ​ត្រូវ​តែ​មានច្បាប់​អនុញ្ញាត និង​មាន​សញ្ញាបត្រ​ត្រឹមត្រូវ​ផង​ដែរ ទើប​យើង​អាច​អនុញ្ញាត​ឱ្យ​បង្កើត​គ្លី​និ​ត​មួយ​ដែល​មាន​ទំ​នួ​ស​ខុស​ត្រូវ​ខ្ពស់​លើ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​មាន​បញ្ហា​អ្វី​កើត​មាន​ចំពោះ​អ្នកជំងឺ​។

លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​លោក ផា​ន់ វ៉ា​ន់ ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ថ្មី ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ​ទំនាក់ទំនង​ការងារ​ឱ្យ​បាន​ល្អ​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ធានា​និរន្ត​ភាព​ការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ត្រូវ​ចូលរួម​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​មាន​ប្រសិទ្ធភាព និង​មិន​រើសអើង ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ