ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ព្រូស បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​អេ​ត​ចាយ ខ្ទាត​មនុស្ស​ធ្លាក់​ស្រែ របួស​៤​នាក់ បញ្ចប់រឿង​ត្រឹម​៦០​ម៉ឺន​រៀល

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ១​គ្រឿង ខណៈ​កំពុង​បើ​បរ​លឿន ពុំ​ដឹង​ថា អ្នកបើកបរ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​អេ​ត​ចាយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ១​គ្រឿង ខណៈ​កំពុង​បើ​បរ​លឿន ពុំ​ដឹង​ថា អ្នកបើកបរ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​អេ​ត​ចាយ ១​គ្រឿង ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​បុរស ដែល​ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក រួម​ជាមួយ​ប្រពន្ធ និង​កូន​២​នាក់ ធ្លាក់​ចូល​ស្រែ រង​របួសធ្ងន់ និង​ស្រាល​។ ចំណែក​រ៉ឺ​ម៉ក រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​ប្រើ​ការ​លែង​កើត ហើយ​រថយន្ត​ខ្ទេច​មុខ​មួយ​ចំហៀង បន្ទាប់​មក អ្នកបើកបរ​រថយន្ត​ចេញ​សំណង​ជា​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​បញ្ចប់រឿង ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវបែក​ចាន​-​ភ្នំ​ប្រសិទ្ធ ស្ថិត​នៅ​ក្នុងភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ កំពុង​បើក​សុខ​ៗ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​អេ​ត​ចាយ ១​គ្រឿង ជិះ​គ្នា​៤​នាក់ ពេញទំហឹង ក្នុង​ពេល ដែល​កំពុង​បើកបរ​បញ្ច្រាស់ទិស​គ្នា ។

ប្រភព​ដដែល បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ពុំ​ដឹង​ថា អ្នកបើកបរ​រថយន្ត​នេះ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ឡើយ ហើយ​បាន​បណ្ដាល​ឲ្យ​បុរស ដែល​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក និង​ប្រពន្ធ​រួម​ទាំង​កូន​២​នាក់​ទៀត ប៉ើង​ខ្ទាត​ធ្លាក់​ចូល​ក្នុង​ស្រែ រង​របួសធ្ងន់ និង​ស្រាល​។ ចំណែក​រថយន្ត​បាន​កិន​រ៉ឺ​ម៉ក រង​ការ​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង ប្រើ​ការ​លែង​កើត​តែ​ម្ដង ហើយ​រថយន្ត​នោះ ក៏​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​មួយ​ចំហៀង​ខាងឆ្វេង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​បាញ់ថ្នាំ​វាស់វែង បន្ទាប់​មក​ម្ចាស់​រថយន្ត​បង្ក បាន​ចេញ​សំណង​ជា​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល ជូន​ដល់​ភាគី​រង​គ្រោះ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ