ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួននោះទេ ! ឆ.ក់កាបូបលុយពីស្ត្រីម្នាក់ រួចគេចខ្លួនបាន១០នាទីត្រូវនគរបាលចាប់បាន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អ្នកលក់​សាច់ក្រក​ម្នាក់ បាន​សម្រេច​បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល ហើយ​រយៈពេល​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ ស្ទាក់​ចាប់​បាន​ទាំង​២​នាក់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អ្នកលក់​សាច់ក្រក​ម្នាក់ បាន​សម្រេច​បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល ហើយ​រយៈពេល​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ ស្ទាក់​ចាប់​បាន​ទាំង​២​នាក់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ព្រៃ​ស សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​នារី​រង​គ្រោះ​ដែល​ជា​អ្នកលក់​សាច់ក្រក ក៏​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ។

នគរបាល​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​លម្អិត​នូវ​សកម្មភាព​នោះ​ទេ គ្រាន់តែ​ប្រាប់​ខ្លះ​ៗ​ថា ជនសង្ស័យ​បាន​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អ្នកលក់​សាច់ក្រក​ខាងលើ ហើយ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​បាន​ព្យាយាម​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង គេចខ្លួន​ចូល​រាជធានី​ភ្នំពេញ ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​នោះ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​ផ្ទាល់ និង​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍​ទាំងអស់​ចេញ​ពួនស្ទាក់ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ហើយ​រយៈពេល​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ខណៈ​ពេល​ជនសង្ស័យ​គេចខ្លួន​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​ផ្សារ​ថ្នល់​បត់​ចំការ​ដូង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ក៏​ត្រូវ​បាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ បន្ទាប់​មក​នាំ​ទៅ​ធ្វើការ​សាកសួរ និង​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ