ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាព ៦៥,៨៥% ខណៈគ្រោងបញ្ចប់ឆ្នាំ២០២៥

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​កំណាត់​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​)​សម្រេច​បាន​៦៥,៨៥% ខណៈ​គ្រោង​បញ្ចប់​ការ​សាងសង់ នៅ​ឆ្នាំ​២០១៥​ខាង​មុខ ។ លោក ផ​ន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​កំណាត់​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​)​សម្រេច​បាន​៦៥,៨៥% ខណៈ​គ្រោង​បញ្ចប់​ការ​សាងសង់ នៅ​ឆ្នាំ​២០១៥​ខាង​មុខ ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤​ថា នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​) បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​យ៉ាង​មមាញឹក ខណៈ​ដែល​ភ្លៀង​នៅ​តំបន់​នោះ​ក៏​បាន​ថមថយ​ច្រើន​ដែល​ផ្តល់​ឱកាស​សម្រាប់​ការងារ​ការដ្ឋាន ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ៖«​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ការងារ​អ៊ុត AC​នឹង​ត្រូវ​បញ្ចប់​នៅ​រដូវប្រាំង ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ហើយ​ដែល​ជា​វឌ្ឍនភាព​ខ្សែ​ផ្លូវ​ដ៏​សំខាន់ និង​មាន​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម​» ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ៖ បញ្ជាក់​ជូន​ជ្រាប​ថា គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាព​៦៥,៨៥% ហើយ​គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០២៤​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ