ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ថ្លែង​ថា​ខ្លួន​ដាច់​ខាត​មិន​បោះ​បង់​ចោល​ការ​ប្រើ​កម្លាំង​វា.យ​តៃវ៉ាន់​ទេ

10 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិនប្រកាស​ជា​ថ្មី​ថា​​​ខ្លួន​មិន​បោះ​បង់​ចោល​​ការ​ប្រើ​ប្រាស់​កម្លាំង​​ដើម្បី​វាយ​យក​​​កោះ​តៃ​វ៉ាន់​មក​គ្រប់​គ្រង​ជា​ដាច់​ខាត​បើ​កោះ​នេះ​​ប្រកាស​ឯក​រាជ្យ​។ ​ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ថ្លែង​ដូច​ខាង​លើ​នេះ​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​​ប្រទេស​​ចិន​ប្រកាស​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​​។​ ​ប្រទេស​ចិនចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​យោធា​​លើក​នេះ​​ដើម្បី​ព្រមាន​ទុក​ឱ្យ​ហើយ​ចំពោះ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​ចង់​បំបែក​ទឹក​ដី។ ​អ្នក​នាំ​ពាក្យ​ចិន លោក​ឈឹន​ប៊ីន​ហួ (Chen Binhua)…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិនប្រកាស​ជា​ថ្មី​ថា​​​ខ្លួន​មិន​បោះ​បង់​ចោល​​ការ​ប្រើ​ប្រាស់​កម្លាំង​​ដើម្បី​វាយ​យក​​​កោះ​តៃ​វ៉ាន់​មក​គ្រប់​គ្រង​ជា​ដាច់​ខាត​បើ​កោះ​នេះ​​ប្រកាស​ឯក​រាជ្យ​។ ​ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ថ្លែង​ដូច​ខាង​លើ​នេះ​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​​ប្រទេស​​ចិន​ប្រកាស​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​​។​

​ប្រទេស​ចិនចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​យោធា​​លើក​នេះ​​ដើម្បី​ព្រមាន​ទុក​ឱ្យ​ហើយ​ចំពោះ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​ចង់​បំបែក​ទឹក​ដី។ ​អ្នក​នាំ​ពាក្យ​ចិន លោក​ឈឹន​ប៊ីន​ហួ (Chen Binhua) ​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​ខិត​ខំ​ដោយ​​ស្មោះ​ត្រង់​​​ដើម្បី​បង្រួប​បង្រួម​ទឹក​ដី​ដោយ​សន្តិ​វិធី​​។ ប៉ុន្តែ​យើង​​​ដាច់​ខាត​មិន​​​បោះ​បង់​ចោល​​ការ​ប្រើ​ប្រាស់យោធា​​ដើម្បីចាត់​ការ​កម្លាំង​បរទេស​ និ​ង​ក្រុម​​​ផ្ដាច់​ខ្លួន​។​​

​​តៃវ៉ាន់​នៅ​តែ​គិត​ថា​ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន​ទេ​។ តៃវ៉ាន់​ថ្លែង​ថា​មាន​តែ​ប្រជា​ជន​តៃវ៉ាន់​ប៉ុណ្ណោះ​ដែល​​​មាន​សិទ្ធិ​កំណត់​ជោគ​វាសនា​អនា​គត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​។ នៅ​ថ្ងៃ​ពុធ​នេះ អគ្គ​នាយក​ការិយាល័យ​សន្តិ​សុខ​ជាតិ​តៃវ៉ាន់​ លោក​ឆាយ​មីង​យេន (Tsai Ming-yen) ចាត់​ទុក​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​​កាល​ពី​ពេល​កន្លង​មក​​​មិន​បាន​​នាំ​មក​នូវ​ផល​ល្អ​សម្រាប់​ចិន​ទេ​​​ព្រោះ​ត្រូវ​សហ​គមន៍​អន្តរ​ជាតិ​​ថ្កោល​ទោស​។ ជាពិសេស​ ថ្កោល​ទោស​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​។​

តៃវ៉ាន់​យល់​ថា​នៅ​ពេល​ដែលប្រទេស​ចិន​ធ្វើ​សមយុទ្ធ​យោធា​កាន់​តែ​ច្រើន​ តៃវ៉ាន់​​​ទទួល​បាន​សមាន​ចិត្ត​គាំទ្រ​ពី​សហ​គមន៍​អន្តរ​ជាតិ​កាន់​តែ​ច្រើន​។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃ​ឈីង​តេ (Ling Ching-te)​ ថ្លែង​ថា​ប្រទេស​ចិន​គ្មាន​សិទ្ធិ​ធ្វើ​ជា​តំណាង​របស់​តៃវ៉ាន់​នៅ​លើ​ឆាក​អន្តរ​ជាតិ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថ្លែង​ថា​តៃវ៉ាន់​នៅ​តែ​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ដោយ​ស្មើ​មុខ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​ដូច​ជា​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ដើម​​។​

ពាក្យ​សម្ដី​របស់​មេដឹកនាំ​រូប​នេះ​ឆ្លុះ​បញ្ចាំង​ពី​​នយោ​បាយ​​ក្ដៅ​ផង និង​ត្រជាក់​ផង​ចំពោះ​ប្រទេស​ចិន​។ អ្នក​នាំ​ពាក្យ​ចិន លោក​ឈឹន​ប៊ីន​ហួ​ ថ្លែ​ង​ថា​លោ​កឡៃ​ឈីង​តេ​នៅ​តែ​បង្ហាញ​គោល​ជំហរ​រឹង​ទទឹង​របស់​គាត់​ក្នុង​នាម​ជា​អ្នក​បំបែក​ទឹក​ដី​។ ដូច្នេះ ទោះ​បី​គាត់​ (លោក​ឡៃ​ឈីង​តេ) និយាយ​អំពី​​គោល​បំណង​ល្អ​ចំពោះ​ប្រទេស​ចិន​យ៉ាង​ណា​ក៏​ដោយ​ក៏​ជា​ការ​ឥត​ប្រយោជន៍​​ដែរ​។​ លោក​ឡៃ​ឈីង​តេ​ធ្លាប់​បោះ​ដៃ​ទៅ​រក​ប្រទេស​ចិន​ដើម្បី​​​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​​។​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ប្រទេស​ចិន​ច្រាន​ចោល​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ