ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើលខ្លាំង! ភិក្ខុ​១​អង្គ​សុ.គ.ត.​ក្នុ.ង.​ថ្លុ.ក. ឈា.ម.​,ក្នុង​វត្ត​ពុទ្រា​​

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ភិក្ខុសង្ឃ​មួយ​អង្គ​បាន​សុគតនៅ​ក្នុង​ថ្លុ.ក.ឈា.ម​ នៅក្នុងវត្ត​ពុទ្រា​រាម​(​ហៅ​វត្ត​ពុទ្រា​) ដែលគេ​សង្ស័យ​ជាករណី​ឃាតកម្ម ដោយសមត្ថកិច្ច​និង​អ្នកជំនាញ​កំពុង​តែ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ​ដើម្បី​ដឹង​មូល​ហេតុ​ពិតប្រាកដ​ ។ បើតាម​ការ​ឱ្យ​ដឹង​ពី​លោក ជុន…

ខេត្តកំពង់ស្ពឺ​ ៖ ភិក្ខុសង្ឃ​មួយ​អង្គ​បាន​សុគតនៅ​ក្នុង​ថ្លុ.ក.ឈា.ម​ នៅក្នុងវត្ត​ពុទ្រា​រាម​(​ហៅ​វត្ត​ពុទ្រា​) ដែលគេ​សង្ស័យ​ជាករណី​ឃាតកម្ម ដោយសមត្ថកិច្ច​និង​អ្នកជំនាញ​កំពុង​តែ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ​ដើម្បី​ដឹង​មូល​ហេតុ​ពិតប្រាកដ​ ។

បើតាម​ការ​ឱ្យ​ដឹង​ពី​លោក ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ថា ករណី​នេះ​ មិន​ទាន់​ដឹង​ថា​ ជា​ករណី​អ្វី​ពិតប្រាកដ​នោះ​ទេ ​។ លោក​ទទួល​បាន​ព័ត៌មាន​នេះ ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំងព្នៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ករណី​នេះ​ រង់ចាំ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សិន​ ។

បើ​យោង​តាម​ការ​បង្ហោះ​របស់​ភិក្ខុសង្ឃ​មួយ​អង្គ​មាន​ខ្លឹមសារ​ថា សូម​ប្រគេន និង​ជូនដំណឹង​ជាបឋម មាន​ករណី​ឃាតកម្ម​ចំពោះ​ភិក្ខុ គាត សម្បត្តិ សុគត ព្រះសង្ឃ​វត្ត​ពុទ្រា​រាម​(​ពុទ្រា​) ភូមិ​ក្រាំងព្នៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ​សូមបញ្ជាក់ថា ភិក្ខុសង្ឃ​​លោក​គង់​ធ្វើ​ធុតង្គ​នៅ​លើ​ភ្នំ​វត្ត​ពុទ្រា ឥឡូវនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យចំពោះ​ព្រះ​សព​។ សូម​ប្រគេន និង​ជូនដំណឹង​ជ្រាប​ជា​ព័ត៌មាន​​

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ