ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បូមលូអែបខាងទិញទឹកសុទ្ធ ស្រាប់តែ​ស្រុ.ត​ផ្លូវផុ.ងជាប់ទៅមុខលែងរួច

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តបូមលូទឹកស្អុយមួយគ្រឿងបានស្រុតផ្លូវផុងជាប់ទៅមុខលែងរួច ខណៈពេលដែលបើកបរអែបខាងឈប់ទិញទឹកសុទ្ធនិងភេសជ្ជៈផឹក។ ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលេខ ២៣០…

0:00
0:00

រាជធានីភ្នំពេញ ៖ រថយន្តបូមលូទឹកស្អុយមួយគ្រឿងបានស្រុតផ្លូវផុងជាប់ទៅមុខលែងរួច ខណៈពេលដែលបើកបរអែបខាងឈប់ទិញទឹកសុទ្ធនិងភេសជ្ជៈផឹក។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលេខ ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបូមលូដែលជាប់ផុតនោះម៉ាក KIA ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ៣E-៧៦៨៣ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកបរមកពីបូមលូនៅក្បែរមន្ទីរពេទ្យកុមារជាតិ ហើយបើកយកទៅចាក់ចោល ដោយធ្វើដំណើរតាមផ្លូវលេខ២៣០ ក្នុងទិសដៅ​ពីលិចទៅកើត លុះ​ពេលធ្វើដំណើរ អ្នកបើកបរបានអែបខាងផ្នែកខាងស្តាំដៃ ដើម្បីចូលទិញទឹកសុទ្ធនិងភេសជ្ជៈហើយក៍ស្រុត​ផ្លូវផុងជាប់កង់ទៅមុខលែងរួច ។

​ក្រោយ​ពេល​កើតហេតុ អាជ្ញាធរនិងសមត្ថកិច្ចក៍បានចុះទៅកន្លែងកើតហេតុចាត់ចែងយករថយន្តទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយសងការខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ