ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួនអ្នកគ្រប់គ្រងសាលា​អន្តេវាសិកដ្ឋាន​សិស្ស​នារី​មួយនេះដែលពាក់ព័ន្ធបៀ.តបៀ.ន​រាងកាយ​​លើកុមារីខ្មែរឥស្លាម

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ដែល​គេ​ស្គាល់​ថា ជា​កូនលោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ដែល​គេ​ស្គាល់​ថា ជា​កូនលោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ពាក់ព័ន្ធ និង​ករណី​បៀ​.​ត​បៀ​.​ន​រាង​កាយ និង​រំ​លោ​.​ភ​បំពា​.​ន​កុមារី ជា​សិស្សសាលា​ខ្មែរឥស្លាម នៅ​ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្លោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី​នៃ​សាលារៀន​អាន់​នៀក​ម៉ះ​ភ្នំពេញ ដែល​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​បញ្ជា​ឲ្យ​នគរបាល​ហៅ​ជនសង្ស័យ​ទៅ​សាកសួរ នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ចោទប្រកាន់​ថា លោក​កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី ជាប់​ពាក់ព័ន្ធ និង​ករណី​បៀ​.​ត​បៀ​.​ន​រាង​កាយ និង​ពាក់ព័ន្ធ និង​ករណី​បៀ​.​ត​បៀ​.​ន​រាង​កាយ និង រំ​លោ​.​ភ​បំពាន​កុមារី​ជា​សិស្សសាលា​ខ្មែរឥស្លាម ។

គួរ​បញ្ជាក់​ថា នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ស្រាវជ្រាវ​រក​ឃើញ​កុមារី​សិស្សសាលា​ខ្មែ​ឥ​ស្លា​មរ​ង​គ្រោះ​ចំនួន​០៤​នាក់​(​អាយុ​១៣​ឆ្នាំ​ម្នាក់​, អាយុ​១៤​ឆ្នាំ​ម្នាក់ និង​អាយុ​១៥​ឆ្នាំ ០២​នាក់​) ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ កា​ម៉ា​រូ​ទី​ន ស៊ូ​ហៃ​មី បាន​ប្រព្រឹត្ត​បទល្មើស​ប្រទូស្ត​កេ​រិ៍ និង​រំ​លោ​.​ភ​សេពសន្ថវ​: ក្នុង​នោះ​ដាក់​បណ្តឹង​០២​នាក់ មិន​ដាក់​បណ្តឹង​០២​នាក់ និង​សាក្សី​០៤​នាក់​ផ្សេង​ទៀត បាន​បំភ្លឺ​ផ្តល់​ព័ត៌មាន ។

នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ សង្ស័យ​ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នាំ​ខ្លួន​សាកសួរ និង​ឃាត់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អនុញ្ញាត​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​ឧកញ៉ា​សុះ​កំ​រី បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា «​ខ្ញុំ អ្នកឧកញ៉ា សុះ កំ​ រ៉ីចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា ៖ ខ្ញុំ​បានឃើញ​ពាក្យ​ចចាមអារ៉ាម និង​ការ​ចែកចាយ​តាម​បណ្តាញ​សង្គម អំពី​ករណី​សិស្ស​នារី​ត្រូវ​បាន​រំ​លោ​.​ភ​បំពាន​នៅ​សាលារៀន​អាន់​នៀក​ម៉ះ​ភ្នំពេញ ដែល​មាន​ពាក់ព័ន្ធ​ដល់​កូនប្រុស​របស់ខ្ញុំ​ឈ្មោះ សូ​ហៃ​មី ជា​អ្នកគ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ ខ្ញុំ​បាន​សាកសួរ​កូនប្រុស​របស់ខ្ញុំ​ជា​ច្រើន​លើក ដើម្បី​រក​ការ​ពិត ហើយ​គាត់​បាន​បដិសេធ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ។ ខ្ញុំ​គាំទ្រ​ក្នុង​ការ​រក​ការ​ពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ