ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្លាស់ប្តូរសេដ្ឋកិច្ចចិន បង្ហាញសញ្ញាពឹងផ្អែកលើការរីកលូតលាស់នៃវិស័យឯកជន

5 ម៉ោង មុន

ប្រទេសចិន ៖ ប្រទេសចិនបានផ្តល់សញ្ញាថា ខ្លួនកំពុងតែជំរុញឱ្យមានការរីកលូតលាស់នៃវិស័យឯកជន ដែលអ្នកសេដ្ឋកិច្ចបានអះអាងថា គឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន និងដើម្បីជួយដោះស្រាយបញ្ហាដ៏ធំបំផុត ២ គឺបំណុលរដ្ឋាភិបាលក្នុងតំបន់ និងការកើនឡើងភាពអត់ការងារធ្វើ។…

ប្រទេសចិន ៖ ប្រទេសចិនបានផ្តល់សញ្ញាថា ខ្លួនកំពុងតែជំរុញឱ្យមានការរីកលូតលាស់នៃវិស័យឯកជន ដែលអ្នកសេដ្ឋកិច្ចបានអះអាងថា គឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន និងដើម្បីជួយដោះស្រាយបញ្ហាដ៏ធំបំផុត ២ គឺបំណុលរដ្ឋាភិបាលក្នុងតំបន់ និងការកើនឡើងភាពអត់ការងារធ្វើ។

មន្ត្រីមកពីទីភ្នាក់ងារចំនួន៤ផ្សេងគ្នា កាលពីថ្ងៃទី១៤ ខែតុលា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា រដ្ឋាភិបាលចិននឹងពន្លឿនការចេញច្បាប់ថ្មីមួយ ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាសាធារណៈ ដើម្បីធានាការប្រកួតប្រជែងទីផ្សារដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនឯកជន ដែលតែងតែបានត្អូញត្អែរថា មន្ត្រីមានទំនោរខ្លាំងទៅរកសហគ្រាសរដ្ឋ។ ច្បាប់ថ្មីនេះ ក៏មានគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនឱ្យចូលរួមការអភិវឌ្ឍន៍​បច្ចេកវិទ្យាជឿនលឿនដែលបានក្លាយទៅជាអាទិភាពជាតិ។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ថិតក្នុងភាពស្រពិចស្រពិល ដោយអ្នកសេដ្ឋកិច្ចបានចោទសួរថា សេដ្ឋកិច្ចអាចឈានដល់គោលដៅកំណើនប្រហែល ៥% នៅឆ្នាំនេះរបស់ខ្លួន បានដែរឬទេ?

លោក ហ៊ូ វៃលី (Hu Weilie) អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា សេចក្តីព្រាងច្បាប់បច្ចុប្បន្ន លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងផលិតភាពថ្មី និងចូលរួមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ។ វាក៏ធានាផងដែរនូវការចូលរួមរបស់ក្រុមហ៊ុននៅក្នុងការកំណត់ស្តង់ដារ និងការអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានសាធារណៈ ខណៈពេលដែលពង្រឹងការការពារកម្មសិទ្ធិបញ្ញារបស់ពួកគេ។

ប្រទេសចិនបានពង្រឹងលើការរីកលូតលាស់នៃវិស័យឯកជន ចាប់តាំងពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ ខែតុលា ដែលសង្កត់ធ្ងន់លើការបង្កើតការងារចំពេលមានការធ្លាក់ចុះពេលបច្ចុប្បន្ន។

អត្រាអ្នកអត់ការងារធ្វើរបស់យុវជនចិនបានកើនឡើងដល់ ១៨.៨% នៅក្នុងខែសីហា ដែលជាកម្រិតខ្ពស់ថ្មីមួយចាប់តាំងពីការដាក់ប្រព័ន្ធតាមដានថ្មីត្រូវបានណែនាំក្នុងខែធ្នូ ឆ្នាំ ២០២៣។ ស្របពេលដែលលោក លី ឈៀង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក៏បានប្រាប់ក្រុមមេដឹកនាំអាជីវកម្មមួយក្រុម កាលពីថ្ងៃទី៨ ខែតុលា ផងដែរថា រដ្ឋាភិបាលចិននឹងលុបចេញបញ្ហាដែលកើតមានជាបន្តបន្ទាប់ នៃការអនុវត្តច្បាប់តាមអំពើចិត្តលើវិស័យឯកជន ដូចជា ការផាកពិន័យ ការត្រួតពិនិត្យ និងការបិទដោយបង្ខំ ដើម្បីធានាសន្តិភាពផ្លូវចិត្តដល់បណ្តាក្រុមហ៊ុនឯកជន។

កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនក៏ប្រកាសថា រដ្ឋាភិបាលកណ្តាលនឹងចេញមូលបត្របំណុល ដើម្បីជួយរដ្ឋាភិបាលក្នុងតំបន់ទូទាត់បំណុលរបស់ពួកគេទៅឱ្យក្រុមហ៊ុនឯកជនក្នុងចំណោមវិធានការផ្សេងទៀត ខណៈដែលលោករដ្ឋមន្ត្រីបានផ្តល់ការធានាថា រដ្ឋាភិបាលមានគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងរងគ្រោះ ប្រសិនបើត្រូវការជំនួយបន្ថែម៕ (ប្រភព ៖ The Straits Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ