ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡា.ប់រថយន្តដឹកកម្មកររោងចក្រ បណ្ដាលឱ្យរងរបួស​ធ្ង.ន់​ស្រា​ល​៥នាក់​ នៅលើផ្លូវលំ ស្រុក​គងពិសី

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ ! កម្មការិនី​រោងចក្រ​ប្រមាណ​៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល ខណៈ​ដែល​រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡា​.​ប់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ ! កម្មការិនី​រោងចក្រ​ប្រមាណ​៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល ខណៈ​ដែល​រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡា​.​ប់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី បាន​និយាយ​ឱ្យ​ដឹង​ថា ហេតុការណ៍​រថយន្ដ​ក្រឡា​.​ប់ បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​យានយន្ដ គឺ​រថយន្ដ​ដា​.​ច់​រ៉ូ​ទីល ពេល​កំពុង​បើកបរ ។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា រថយន្ដ​ដឹក​កម្មករ​រោងចក្រ​ខាងលើ​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរ​ឈ្មោះ វ៉ែន ឆឹក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្លេ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ រថយន្ត​នេះ​បាន​ដឹក​កម្មករ កម្មការិនី ដែល​ចេញពី​រោងចក្រ​សរុប​៣៥​នាក់ ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ភូមិឋាន​វិញ ។

នៅ​មុន​កើតហេតុ រថយន្ដ​បើកបរ​មក​ពី​ទិស​ខាងលិច រួច​បន្ដ​ឆ្ពោះទៅ​ទិស​ខាងកើត​លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ដ​បាន​ជួប​បញ្ហា​បច្ចេកទេស​ដា​.​ច់​រ៉ូ​ទីល រួច​បាន​រេ​ចង្កូត​នាំ​រថយន្ដ​ក្រឡា​.​ប់​ធ្លាក់​ចូល​ស្រែ ជះ​កម្មករ​ប្រុស​ស្រី ដែល​ជិះ​នៅ​លើ​នោះ​ទៅ​លើ​ដី បណ្ដាល​ឱ្យ​ដេករ​ណូ​.​ករ​ណែ​.​ល​ពេល​វាលស្រែ ។

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ក្រោយ​ហេតុការណ៍​នេះ កម្មករ​ដែល​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​គងពិសី ដើម្បី​ជួយ​សង្គ្រោះ និង​ព្យាបាល​ភ្លាម​ៗ ។

រីឯ​អ្នកបើកបរ​រថយន្ដ​សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ផ្នែក​សណ្ដាប់ធ្នាប់ ដើម្បី​ធ្វើការ​សួរនាំ​ជុំវិញ​ស្ថានការណ៍​ដែល​នាំ​ឱ្យ​មានការ​បើកបរ​ក្រឡា​.​ប់​រថយន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ