ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យន្តហោះ​អា​មេ​រិ​ក បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Julien…

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Julien Nargeot អនុប្រធាន​ក្រុមហ៊ុន Gulfstream Aerospace Corporation ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

ក្នុង​ឱកាស​នៃ​ជំនួប លោក Julien Nargeot បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ការ​ចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​អាកាសចរណ៍​នៅ​កម្ពុជា​។ លោក Julien Nargeot បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហោះហើរ​ឯកជន​ឈានមុខ​របស់​អា​មេ​រិ​ក ដោយ​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហោះហើរ​ជា​លក្ខណៈ​ឯកជន សម្រាប់​អ្នកដំណើរ និង​ធុរជន​។ ក្រុមហ៊ុន Gulfstream Aerospace Corporation មាន​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា តាម​រយ​:​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កា​រត​ភ្ជាប់ និង​ទេសចរណ៍​ជាមួយ​តំបន់ និង​ពិភពលោក​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ចំពោះ​ទីផ្សារ​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា តាម​រយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ ក៏​ដូច​ជា​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ការ​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា នឹង​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន ព្រោះ​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​តំបន់ និង​ពិភពលោក​។ បន្ថែម​លើ​នេះ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែង​យល់​លម្អិត​បន្ថែម​អំពី​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អាកាសចរណ៍​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ