ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង បត់​ត្រលប់​ក្រោយ ១​គ្រឿង​ទៀត ទៅ​ដល់​បុក​ពេញទំហឹង រង​បួស​ធ្ងន់​៣ និង​ស្រាល​២

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង ជិះ​គ្នា​៤​នាក់ បាន​បើក​បត់​ត្រលប់​ក្រោយ ស្រាប់តែ​មាន​ម៉ូតូ ១​គ្រឿង​ទៀត ជិះ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ និង​បើក​លឿន…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង ជិះ​គ្នា​៤​នាក់ បាន​បើក​បត់​ត្រលប់​ក្រោយ ស្រាប់តែ​មាន​ម៉ូតូ ១​គ្រឿង​ទៀត ជិះ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ និង​បើក​លឿន ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់ ៣​នាក់ និង​ស្រាល ២​នាក់ ហើយ​ម៉ូតូ​ទាំង ៣​គ្រឿង បាន​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សម​ប្រាថ្នា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្នុង​នោះ​ឪពុក​បាក់ជើង​ឆ្វេង​(​ឆ្អឹង​ចេញ​ក្រៅ​) កូនស្រី​បែក​មុខ​បែក​មាត់ និង​ចៅប្រុស​រលាត់​ដៃជើង ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែកឯ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង របួសស្រាល ។

បើ​តាម​អ្នក​ស្ថិត​នៅ​ជិត​កន្លែង​គ្រោះថ្នាក់​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ដែល​រង​របួស​បាក់ជើង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1S-0874 ដឹក​កូនស្រី និង​ចៅប្រុស​។ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក Ginio ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KC-4161 ជិះ​ដោយ​សិស្ស​ប្រុស​ម្នាក់ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ ស្រាប់តែ​មាន​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៤ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KR-6170 បើកបរ​ដោយ​សិស្សសាលា​ម្នាក់ ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​តែ​ម្ដង ប៉ុន្តែ​សិស្ស​ដែល​ជា​អ្នក​បង្ក​រង​របួសស្រាល​និង​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន រីឯ​សិស្ស ដែល​ជិះ​ម៉ូតូ​ម៉ាក Gino ក៏​រង​របួស​ស្រាប​ល​ដែរ ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង ៣​គ្រឿង ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ