ខេត្តកណ្ដាល ៖ ដោយអនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌ និងនគរបាលស្រុកពញាឮ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ ដោយមានការសហការជាមួយ អង្គភាពការពារកុមារ ហៅកាត់ថា (CPU) ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សមត្តកិច្ចបានបំបែកសំណុំរឿងឃា.តក.ម្ម រំ.លោ.ភ រួចសម្លា.ប់ក្មេងស្រីអាយុ៨ឆ្នាំ ជាជនសតិមិនគ្រប់គ្រាន់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃា.តករ នាំមកឲ្យទទួលទោសទៅ តាមផ្លូវច្បាប់ ។
ជនសង្ស័យឈ្មោះ រ៉ែម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
រីឯជនរងគ្រោះឈ្មោះ ឡសភ ភេទស្រី អាយុ៨ឆ្នាំ ជាជនមានសតិមិនគ្រប់គ្រាប់ រស់នៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ចម្លើយជនសង្ស័យបញ្ជាក់ថា មូលហេតុដែលខ្លួនធ្វើសកម្មភាព រំ.លោ.ភសម្លា.ប់ជនរងគ្រោះ គឺដោយសារខ្លួនស្រវឹងស្រា ហើយចង់រួមភេ.ទ និងរួមភេ.ទរួចហើយ ខ្លាចក្មេងស្រី ប្រាប់ឪពុកម្តាយ ទើបខ្លួនសម្រេចចិត្តសម្លា.ប់ក្មេងស្រីនោះតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ