ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមទំ.នើ.ងរហស្សនាម​«ពោធិ៍​ចិន​តុង​គីឡូ​ស៊ី​ន» ​«​ផ្ទះ​ឡ»ត្រូវសមត្ថកិច្ចបង្ក្រាបបាន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយ​មានការ​បង្ហោះ​ចែកចាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​អំពី​សកម្មភាព​ក្មេង​ទំនើ​ង​ប្រើ​អំពើ​ហិ​ង្សាដាក់​គ្នា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ​​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក​ម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល…

រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយ​មានការ​បង្ហោះ​ចែកចាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​អំពី​សកម្មភាព​ក្មេង​ទំនើ​ង​ប្រើ​អំពើ​ហិ​ង្សាដាក់​គ្នា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ​​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន
ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក​ម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្រាវជ្រាវ​ឈាន​ដល់​កា​រប​ង្ក្រា​ប​បាន​ក្រុម​ក្មេង​ទំនើ​ង​សរុប​១៨​នាក់​ដែល ។

ប្រភពបានឱ្យដឹងថា ក្រុម​ទី​១-​រហស្សនាម​ពោធិ៍​ចិន​តុង​គីឡូ​ស៊ី​ន​ចំនួន​១៤​នាក់ និង​ទី​២-ក្រុម​រហស្សនាម​ផ្ទះ​ឡ ចំនួន​០៤​នាក់ ដែល​ក្រុម​ក្មេង​ទំនើ​.,​ង​ទាំង​០២​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព ប្រើ​អំពើ​ហិ​.,​ង្សា ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លើផ្លូវ​សាធារណៈ ដោយ​ប្រើ (​ដំបង កាំ​បិ​.,​ត​ផ្គាក់ ដុំ​ថ្ម )​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣​និង​៣០​នាទី​ទាប​ភ្លឺ នៅ​ចំណុច​មុខ​ផ្សារ​ខេ​មល ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូម​បញ្ជាក់​ថា ក្រុម​ពោធិ៍​ចិន​តុង​គីឡូ​ស៊ី​ន​មាន​គ្នា​ប្រហែល​២៥​នាក់ (​ធ្លាប់​ធ្វើ​សកម្មភាព​កា​.,​ប់​គ្នា​០១​លើក នៅ​ក្រោយ​សណ្ឋាគារ យូ​អេ​ង​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​កំឡុង​(​ខែកញ្ញា​)​ឃាត់ខ្លួន​បាន​ចំនួន​១៤​នាក់​នៅ​សេ​សល់​បក្ខពួក​មួយ​ចំនួន​ទៀត​កំពុង​គេចខ្លួន​។​ដោយឡែក​ក្រុម​ទី​២ មានឈ្មោះ (​ផ្ទះ​ឡ ) មាន​គ្នា​ជាង​១០​នាក់ ធ្លាប់​ធ្វើ​សកម្មភាព​នៅ​ផ្លូវ​វេ​ង​ស្រេង​ចំនួន​០២​លើក​។​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​។​នៅ​សេសសល់​មួយ​ចំនួន​ទៀត កំពុង​រត់គេច​ខ្លួន ។

មូលហេតុ​ក្រុម​ទាំង​០២​មាន​អំពើ​ហិ​.,​ង្សា មុន​ពេល​កើតហេតុ​ក្រុម​ទី​១ បាន​ជិះ​ម៉ូតូ​ជា​ក្រុម ៗ​ប្រហែល​២០​ម៉ូតូ ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​រោ​ទិ៍​សំឡេង​ម៉ូតូ​ខ្លាំង​ៗ ធ្វើ​ឲ្យ​ក្រុម​ទី​២ ខឹង ក៏​យក​ដុំ​ថ្ម កាំ​បិ​ត​ផ្គាក់ ដេញ​កាប់​ក្រុម​ភាគី​ទី​១ រួច​ក៏​មានការ​ស្រែក​ឡូ​ូ​ឡា រើស​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក រត់​ប្រ​សេក​ប្រសាច​ពេញ​ផ្លូវ​តែ​ម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​កំពុង​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ