ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ចាក់​ធុងបាស់​ លុះគេ​ប្រាប់​ខឹងរហូត​ក្លាយ​ជា​ទំ.នា.ស់​​ផ្អើលទាំងយប់

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្ស១ក្រុម​​និង​នារី​ៗ​ នាំ​គ្នា​ផឹកស៊ី​ចាក់​ធុងបាស់ លុះពេល​អ្នក​ជិតខាង​ប្រាប់​អោយ​បន្ថយ​សំឡេង​ ក៏ខឹង​ឌឺដង​ពាក្យ​សំដី​ដាក់​គ្នាទៅ​វិញទៅមក ហើយត្រូវគេ​ស្រែកហៅ​អា​ខ្ទើយ​ ក៏​​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​ បណ្តាល​អោយ​រង​របួសស្រាល​រៀង​ៗ​ខ្លួន​ ។…

រាជធានីភ្នំពេញ ៖ មនុស្ស១ក្រុម​​និង​នារី​ៗ​ នាំ​គ្នា​ផឹកស៊ី​ចាក់​ធុងបាស់ លុះពេល​អ្នក​ជិតខាង​ប្រាប់​អោយ​បន្ថយ​សំឡេង​ ក៏ខឹង​ឌឺដង​ពាក្យ​សំដី​ដាក់​គ្នាទៅ​វិញទៅមក ហើយត្រូវគេ​ស្រែកហៅ​អា​ខ្ទើយ​ ក៏​​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​ បណ្តាល​អោយ​រង​របួសស្រាល​រៀង​ៗ​ខ្លួន​ ។

ក្រោយមក នគរបាល​ប៉ុស្តិ៍​ចុះមកសំរបសំរួល​អោយ​ចូល​ផ្ទះ​រៀង​ៗ​ខ្លួន ដែលបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​ខែតុលា ​ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​វត្ត​អង្គ​តា មិ​ញ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​​​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ​មានការ​ផឹកស៊ី​នៅ​កន្លែង​កើតហេតុ​ ដោយ​មាន​គ្នា​ប្រមាណ​៦​នាក់​ ក្នុង​នោះ​មាន​ភេទ​ទី​៣​ចំនួន​៣​នាក់ ​និង​មាន​ស្រី​៣​នាក់​ផង​ដែរ ហើយ​មាន​អ្នក​ជិតខាង​ទល់មុខ​ផ្ទះ​ផឹកស៊ី​នោះ​បាន​មក​ប្រាប់ អោយ​បន្ថយ​សំឡេង​បន្តិច​ទៅ នៅ​ពេល​នោះ​ក្រុម​អ្នក​ផឹកស៊ី​ខាងលើ​មិន​ព្រម​ស្តាប់ បែរជា យក​ធុងបាស់​មក​ដាក់​កណ្តាលផ្លូវ​ហើយ​និយាយ​ប្រាប់​ថា ពួក​យើង​ចាក់​ធុងបាស់​ត្រង់​នឹង មិន​ចាក់​ដល់​ដី​គាត់​ណា ហើយ​ណាមួយ​មិន​ទាន់​ដល់​ម៉ោង​១២​អធ្រាត្រ​នៅឡើយ ។

ប្រភព​ព័ត៌​មាន​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក ​ភាគី​អ្នក​ជិតខាង​ទល់មុខ​ផ្ទះ​ខាងលើ​ មាន​នារី​ម្នាក់​បាន​និយាយ​ថា យ៉ាប់​ណាស់​ពួក​អា​ខ្ទើយ និយាយ​មិន​ចេះ​ស្តាប់​គ្នា​សោះ ចំណែក​ខាង​ភាគី​ភេទ​ទី​៣​លឺ​សំឡេង​គេ​ថា អោយ​បាន​ខឹងសម្បា​ឌឺដង​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដល់​ថ្នាក់​ប្រើ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​ខ្លះ​ទាញ​ដំបង​មក​វាយ និង​ខ្លះ​ទៀត​យក​កៅអី ខ្លះ​ទាញ​ដង​ឆ័​ត្រ បណ្តាល​ឲ្យ​រង​របួសស្រាល​២​ទៅ​៣​នាក់​ទាំង​សង្ខាង ។


ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ជួយ​អន្តរាគមន៍​ឃាត់​បំបែក​គ្នា​ភ្លាម​ៗ ហើយ​សមត្ថកិច្ច​ប្រាប់​ថា ខាង​ណា​មិន​សុខចិត្ត​សូម​ទៅ​ដាក់​ពាក្យបណ្ដឹង​ចុះ​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ