ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាល ៖ ការលូកដៃក្នុងការងារតូចៗរបស់ក្រសួងស្ថាប័នមិនមែនការដណ្តើមការងារ ឬរដ្ឋាភិបាលគ្មានទិសដៅធំៗទេ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ជុំវិញ​ការ​លូកដៃ​ក្នុង​កិច្ច​ការងារ​តូច​ៗ​មួយ​ចំនួន​របស់​ក្រសួង​ស្ថាប័ន​ដែល​មានការ​ជាប់​គាំង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន គឺជា​ការ​ជួយ​គ្នា ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​មិនមែន​ជា​ការ​ដណ្តើម​ការងារ​របស់​ក្រសួង​ស្ថាប័ន​ណាមួយ​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ជុំវិញ​ការ​លូកដៃ​ក្នុង​កិច្ច​ការងារ​តូច​ៗ​មួយ​ចំនួន​របស់​ក្រសួង​ស្ថាប័ន​ដែល​មានការ​ជាប់​គាំង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន គឺជា​ការ​ជួយ​គ្នា ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​មិនមែន​ជា​ការ​ដណ្តើម​ការងារ​របស់​ក្រសួង​ស្ថាប័ន​ណាមួយ​ឡើយ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា រាជរដ្ឋាភិបាល​មិន​មាន​ទិស​ដៅ​ធំ​ៗ​នោះ​ដែរ ។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​២០​ឆ្នាំ កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ នៅ​សណ្ឋាគា​សុខា​ភ្នំពេញ សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង នូវ​ចំណុច​មួយ​ចំនួន ជុំវិញ​ការ​ចូលរួម​ដោះស្រាយ​វិវាទ ឬ​ដោះស្រាយ​ការ​ជាប់​គាំង​នៅ​ក្នុង​វិស័យ​ឯកជន តួយ៉ាង​ដូច​ជា ការ​ដោះស្រាយ ការ​នាំ​ចេញ​ថ្ម​អារ​របស់​ក្រសួង​រ៉ែ និង​ថាមពល នា​ពេល​ថ្មី​ៗ​នេះ​រហូត​មានការ​ប្រើ​ពាក្យ​ថា នាយក​រដ្ឋមន្ត្រី​កំពុង​លូកដៃ​ដណ្តើម​ការងារ​រដ្ឋមន្ត្រី​របស់​ខ្លួន​នោះ​ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា​៖«​ពុំ​មែន​ដូច្នេះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នេះ​ជា​ការ​ដោះស្រាយ​រួម​គ្នា ដើម្បី​ជោគជ័យ​ទាំងអស់​គ្នា​ដែល​ទាមទារ​ឱ្យ​មាន​ភាព​បត់បែន​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ «​មាន​អ្នកខ្លះ​ថា នាយក​រដ្ឋមន្ត្រី​ធ្វើការ​អាតូច​ៗ​ហ្នឹង នាយក​រដ្ឋមន្ត្រី​គួរតែ​ដាក់​គោលនយោបាយ​ធំ​ៗ​ទុក​ឱ្យ​គេ​ធ្វើ ខ្ញុំ​ថា ខ្ញុំ​មិនមែន​ដណ្តើម​ការងារ​ទេ​» ។

សម្តេច​បវរ​ធិ​បតី បញ្ជាក់​បន្ថែម​ថា​៖ «​កុំ​ចាំ​៦​ខែ បាន​របាយការណ៍​ហើយ​ដាក់​ទិស​ដៅ​ក្នុង​ប្រជុំ ហើយ​យក​ទៅ​៦​ខែ​ទៀត​បាន​មក​ថា ដោះ​អត់​ចេញ​ដោយសារ អត់​ហ៊ាន​រំខាន​សម្តេច ព្រោះ​សម្តេច​ត្រូវ​គិតការ​ងារ​ធំ អាតូច​ៗ​ទុក​ឱ្យ​ខ្ញុំ ។ អត់​ទេ ខ្ញុំ​អត់​ដណ្តើម​ទេ ព្រោះ​ប្រសិនបើ​យើង​មិន​ជោគជ័យ រដ្ឋាភិបាល​ទាំងមូល​ក៏​មិន​ជោគជ័យ ព្រោះ​យើង​ជា​ក្រុម​ចឹ​ង​ត្រូវ​រួម​គ្នា​ដោះ ហើយ​បើ​រដ្ឋាភិបាល​ដោះស្រាយ​មិន​ជោគជ័យ​ពី​ណា​លំបាក គឺ​ប្រជាពលរដ្ឋ វិស័យ​ឯកជន​នឹង​ឯង ចឹ​ង​យើង​ត្រូវ​មាន​ភាព​បត់បែន ពេល​ខ្លះ​ត្រូវធ្វើ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ទៅ​ដណ្តើម​ការងារ​របស់​ឯកឧត្តម​លោក​ជំទាវ​ទេ ខ្ញុំ​អត់​ដណ្តើម​ទេ ខ្ញុំ​លើកទឹកចិត្ត​ឱ្យធ្វើ​ពេល​ខ្លះ​ខ្ញុំ​ជួយ ដើម្បី​ឱ្យ​ជួយ​ខ្ញុំ​វិញ តែ​យើង​ទាំងអស់​គ្នា​ជួយ​ពី​ណា​ជួយ​ប្រទេស​ជាតិ ជួយ​ប្រជាជន ជួយ​វិស័យ​ឯកជន​របស់​យើង ដើម្បី​គាត់​ទៅ​ជួយ​កសិករ ទៅ​ជួយ​ប្រជាពលរដ្ឋ​យើង​តាម​ការ​បង្កើត​ការងារ និង Business ល្អ​ទៅ​ទៀត នេះ​ជា​អ្វី​ដែល​ធ្វើ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ