ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​សង្ស័យ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​​គ្រឿងញៀ.ន

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០៤៤ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ២៤​កញ្ចប់​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០១ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖
១.​ឈ្មោះ សៅ ផល្លា ហៅ ខ្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ
២.​ឈ្មោះ គឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ
និង​៣.​ឈ្មោះ ឃ្លាំង ដា​វីត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ