ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ទើប​ចេញពី​ពន្ធនាគារ ពាក់​ព​ន្ធ័​គ្រឿងញៀ.ន

17 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយ​ដី សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយ​ដី សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​មូលដ្ឋាន​ក្រុង​ពោធិ៍សាត់ បានឃើញ​ជន​គួរ​អោយ​សង្ស័យ​ម្នាក់ កំពុង​អង្គុយ​លើ​ម៉ូតូ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ដើម្បី​សួរនាំ និង​ឆែកឆេរ ។ ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០១​នាក់ និង​ចាប់​យក​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន ។

លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​៤៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយ​ដី សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ​សំខាន់​ៗ លុះដល់​ចំណុច​ទំនប់ ក្បាលហុង ស្ថិត​នៅ​ភូមិ​ក្បាលហុង សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន ០១​នាក់ ដែល​ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ រយៈពេល​០៥​ខែ ពាក់​ព​ន្ធ័​នឹង​រឿង​គ្រឿងញៀន កំពុង​អង្គុយ​លើ​ម៉ូតូ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ និង​ឆែកឆេរ ដោយនៅ​ក្បែរ​នោះ​សមត្ថកិច្ច​យើង​បាន​រក​ឃើញ​កាបូប​ខ្មៅ នៅ​ប្រហែល ៥​ម៉ែត្រ ពី​ជនសង្ស័យ និង​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​កាបូប​នោះ ក្រោយមក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយ​ដី ក៏​បាន​ហៅ​កម្លាំង​ជំនាញ ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ ឈុ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​ម៉ាក​ស្កុប​ពី ០១​គ្រឿង​ពណ៌​សលាយ​ខៀវ​, កាបូប​ខ្មៅ​នៅ​ប្រហែល ៥ ម៉ែត្រ​ពី​ជនសង្ស័យ​ចំនួន ០១​កាបូប​, ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៤​កញ្ចប់​, ដែកកេះ​ចំនួន ០១​ដើម​, អំ​ពូ​ល​សម្រាប់​ជក់​គ្រឿងញៀន ០១ និង​ទូរស័ព្ទ​ចំនួន ០១​គ្រឿង ម៉ាក Vivo ពណ៌​ខៀវ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ