ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា​ម្នាក់ ចុះ​ងូតទឹក​ក្បែរមាត់ច្រាំង ធ្លាក់​ចូល​ទន្លេ លង់ទឹក​ភ្លាម​ៗ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​ជនអនាថា ចុះ​ងូតទឹក សង្ស័យ​រអិល​ដួល​បោក​ក្បាល ចូល​ទឹកទន្លេ បណ្តាល​អោយ​លង់ទឹក​ស្លា​.​ប់​ភ្លាម​ៗ ផ្អើល​សមត្ថកិច្ច នឹង​ពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​ជនអនាថា ចុះ​ងូតទឹក សង្ស័យ​រអិល​ដួល​បោក​ក្បាល ចូល​ទឹកទន្លេ បណ្តាល​អោយ​លង់ទឹក​ស្លា​.​ប់​ភ្លាម​ៗ ផ្អើល​សមត្ថកិច្ច នឹង​ពលរដ្ឋ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​ច្រាំង​មាត់ទន្លេ ជិត​ផ្សារ​រាត្រី តាម​បណ្តោយ​ផ្លូវ ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​០១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ដាំ ណាគ្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​អ្នក​រើស​អេ​ត​ចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ គេ​បានឃើញ​បុរស​ខាងលើ ដើរ​ចុះ​តាម​កាំជណ្តើរ ចុះ​ទៅ​មាត់ច្រាំង ទំនងជា​ចង់​ងូតទឹក ។ ខណៈនោះ ដោយសារ​តែ​ឃើញ​ថា បុរស​រង​គ្រោះ​ខាងលើ​ចុះ​ងូតទឹក ទើប​គាត់​មិន​បាន​ចាប់អារម្មណ៍ ប៉ុន្តែ​ក៍​ស្រាប់តែ​រយៈពេល​៣០​នាទី​ក្រោយ គាត់​បាន​ដើរទៅ​មើល តែ​មិន​បានឃើញ​បុរស​រង​គ្រោះ នោះ​ឡើយ ។

ប្រភព​ដដែល បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ ក៏​ស្រាប់តែ​មានការ​ផ្អើល​ឆោឡោ​ថា​មាន ស​.​ព​អណ្តែត​ទឹក​ទើប​គាត់​ដើរមក​មើល ឃើញ​បុរស​រង​គ្រោះជា​ជនអនាថា ដែល​ចុះ​ងូតទឹក​ហើយ​បាត់​ខ្លួន​។ ភ្លាម​ៗ ពលរដ្ឋ​ដែល​ឃើញ​ប្រញាប់ រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ បាន​ចុះ​មក​ធ្វើការ​ស្រង់​សាកស​.​ព​ឡើង​លើគោក ដើម្បី​ធ្វើ​កោសល្យវិច័យ ទៅ​លើ​សាកស​.​ព ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ