ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកលើសទម្ងន់ ស្រាប់តែឡានដា.ច់​កង់​រត់​​ពេញ​​ផ្លូវ ​អ្នកដំណើរ​​បះសក់គ្រប់

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ភ័យ​ព្រលឹង​ចុង​សក់ ដោយសារ​តែ​រថយន្ត​ធូ​រី​ស​១​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ដាច់​របូត​កង់​ក្រោយ​រត់​ពេញ​ផ្លូវ​បង្ក​ឲ្យ​អ្នក​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​បើក​គេច​ទាំង​ព្រលឹង​ចុង​សក់​។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​តុលា​២០២៤​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ លៀប​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដាច់​កង់​ម៉ា​ក្ស​ធូ​រី​ស…

ខេត្តស្វាយរៀង ​៖ ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ភ័យ​ព្រលឹង​ចុង​សក់ ដោយសារ​តែ​រថយន្ត​ធូ​រី​ស​១​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ដាច់​របូត​កង់​ក្រោយ​រត់​ពេញ​ផ្លូវ​បង្ក​ឲ្យ​អ្នក​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​បើក​គេច​ទាំង​ព្រលឹង​ចុង​សក់​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​តុលា​២០២៤​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ លៀប​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដាច់​កង់​ម៉ា​ក្ស​ធូ​រី​ស ពណ៌​លឿង​ស្លា​ទុំ ពាក់​ស្លាក​លេខ ស្វាយ​រៀង​2A-2829 ជា​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ ក៏​ប៉ុន្តែ​ម្ចា​សើ​រថយន្ត​កែ​ឆ្នៃ​សាក់​ស៊ី ដឹក​ទំនិញ សំពីងសំពោង​លើស​ទម្ងន់ បង្ក​ឲ្យ​ដាច់​កង់​ខាងក្រោយ​រត់​ពេញ​ថ្នល់ សំណាង​ហើយ​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មើលឃើញ​ទាន់​ក៏​នាំ​គ្នា​បើក​ម៉ូតូ​ជៀស​ទាំង​ព្រលឹង​ចុង​សក់​។​

ប្រភព​បន្ត​ថា រថយន្ត​ធូ​រី​ស​១​គ្រឿង​នេះ​ដឹក​ផ្លែក្រូច​ឆ្មា ជាង​៧​តោន ឯ​ណ្ណោះ ដោយ​ដាក់​ក្នុង​រថយន្ត​ពេញ​ហើយ​តរាន​មក​ក្រោយ​ដាក់​កញ្ចប់​កេះ​ក្រូច​ពេញ​ដល់​ដំបូល រួច​ដាក់​លើដំបូល​ទៀត ម្យា​ង​រថយន្ត​ចាស់​កែ​ឆ្នៃ​ខុស​បច្ចេកទេស ទើប​ទ្រ​ទម្ងន់​មិន​បាន​ដាច់​កង់​ក្រោយ​របូត​រត់​ពេញ​ផ្លូវ​តែ​ម្តង សំណាង​ណាស់​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។

​មហាជន​បាន​លើក​ឡើង​ទាំង​ច​ម្ង​ល់​ថា រថយន្ត​នេះ​ធ្វើ​ចរាចរណ៍ មក​ខេត្តកំពង់ចាម​ឆ្លងកាត់​ខេត្ត​ចំនួន​០៣​គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ចូល​មក​ខេត្តស្វាយរៀង ហើយ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍ ឈ​ជើង​តាម​ដងផ្លូវ ហេតុ​អ្វី​បានជា​មើល​មិនឃើញ​រថយន្ត​ដឹក​សំពីងសំពោង ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ