ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរសចិន​ម្នាក់​អង្គុយ​ស្លា​.​ប់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​​​ខ្លាំង

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនបរទេស​ម្នាក់​មក​អង្គុយ​ស្លាប់​នៅ​ក្បែរ​របង​កាស៊ីណូ​ឃី​ង​ក្រោ​ន ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មក​ឈប់​មើល​ជា​ច្រើន ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តែ​ម្តង ។ ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩…

ខេត្តស្វាយរៀង ៖ ជនបរទេស​ម្នាក់​មក​អង្គុយ​ស្លាប់​នៅ​ក្បែរ​របង​កាស៊ីណូ​ឃី​ង​ក្រោ​ន ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មក​ឈប់​មើល​ជា​ច្រើន ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តែ​ម្តង ។

ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ តុលា ២០២៤ ស្ថិត​នៅ​ចំណុច​ក្បែរ​របង​កាស៊ីណូ​ឃី​ង​ក្រោ​ណ ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។ បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣​រសៀល គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​នេះ​ដើរ​ចេញពី​កាស៊ីណូ​ឃី​ង​ក្រោ​ណ​ដោយ​ស្លៀក​ខោខ្លី ខ្លួន​ទទេរ អត់​ពាក់អាវ​ទេ ដើរមក​អង្គុយ​នៅ​ក្បែរ​របង​កាស៊ីណូ​ឃី​ង​ក្រោ​ណ មើលទៅ​ដូច​ជា​មនុស្ស​បែក​ថ្នាំ ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត មក​អង្គុយ​ផ្ទាល់​ដី លុះ​បាន​ប្រហែលជា​ជាង​១​ម៉ោង ។ ក្រោយមក នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ស្រាប់តែ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​ស្លាប់​អង្គុយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​បន្ត​ថា អ្នកខ្លះ​និយាយ​ថា សង្ស័យ​ជា​ជនជាតិ​ចិន ទំនង​ចាញ់ល្បែង​ក្នុង​កាស៊ីណូ អ្នកខ្លះ​និយាយ​ថា សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន ហួស​កម្រិត​ធ្វើ​ឲ្យ​វង្វេងស្មារតី បែក​ថ្នាំ​ដើរមក​អង្គុយ​ហាល​ក្តៅ ទើប​ខ្យល់គរ​គាំងបេះដូង​ស្លាប់​អង្គុយ​បែប​នេះ ។

ប្រភព​បន្ត​ទៀត នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​គេ​ឃើញ​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចងខ្សែ​ព័ទ្ធ កន្លែង​កើតហេតុ​លុះដល់​ម៉ោង​៦​និង​៣០​នាទី​យប់​ទើប​ឃើញ​នគ​បាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចុះ​ទៅ​ដល់ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ចូល​ទៅ​ជិត​ផ្តិត​យក​រូបភាព​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​លទ្ធផល ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​ជា​អំពើ​ឃាត្តកម្ម ឬ ជា​ករណី បែក​ថ្នាំ ខ្យល់គរ​ស្លាប់ ឬ​យ៉ាងណា​នោះ​ទេ​។​ហើយ​ក៏​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ថា​ជនជាតិ​ចិន ឬ ជនជាតិ​វៀតណាម​នោះ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។

បើ​តាម​លោក​ហែម សុវណ្ណ​រិ​ទ្ធ អធិការ​នគ​បាល​ក្រុង​បា​វិត​បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ តុលា ២០២៤​នេះ សមត្ថកិច្ច​កំពុង​សើ​ប​អង្កេត​ស្រាវជ្រាវ​ឆែក​មើល​តាម​កាម​រ៉ា​សុវត្ថិភាព​ថា ជនបរទេស​ម្នាក់​នេះ​ដើរ​ចេញ​មកពីណា ហើយ​មក​កន្លែង​កើតហេតុ មាន​អ្វី​កើតឡើង គ្រាន់​សង្ស័យ​ជា​ជនជាតិ​ចិន ។

រហូត​មក​ដល់​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១០ តុលា ២០២៤ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​កា​រិ​យា​ល​យ័​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​ទេ ដោយ​ទូរ​សព្ទ័​មិន​ចូល ។ រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បា​វិត​ក្រុង​បា​វិត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ