អនិច្ចំ ទុក្ខំ អន្តត្តា ជាច្បាប់ធម្មជាតិគ្មាននរណាអាចគេចវេសបានឡើយ ។ ជីវិតមនុស្សកើតឡើង តែងរលត់ទៅវិញជាច្បាប់ធម្មជាតិ ។ តែយ៉ាងណាមិញ បើទោះបីជាយើងគ្រប់គ្នាដឹងហើយថា ជីវិតលើលោកនេះពេលចាប់កំណើតជាមនុស្សនឹងលាចាកពិភពលោកនេះទៅវិញ នាថ្ងៃណាមួយ ប៉ុន្តែមិនមែនគ្រប់គ្នា សុទ្ធតែអាចធ្វើចិត្តបានឡើយ នៅពេលឃើញមនុស្សជាទីស្រលាញ់ចាកចេញពីលោកយើងទៅ ។
ជាក់ស្តែងថ្មីៗនេះ ផ្ទុះរឿងសោកសង្រែងជាខ្លាំង រហូតមហាជនសម្តែងនូវក្តីអាណិតអាសូរប្អូនប្រុសម្នាក់ ដែលបានជួបទុក្ខធំ ដោយសារតែអ្នកមានគុណបានលាចាកលោកទៅ ។ ហើយកាន់តែអាណិត និងស្ទើរតែទប់ទឹកភ្នែកមិនចង់បានថែមទៀតនោះ គឺប្អូនប្រុសជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៤នេះ ពោល គឺប្អូនប្រឹងសិក្សា និងមកប្រឡងបាក់ឌុប ដើម្បីយកសញ្ញាបត្រជូនម្តាយ ។
តែគ្មាននរណានឹកស្មានដល់នោះទេ គឺក្រោយពីបញ្ចប់ការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃចប់ជាស្ថាពរ ប្អូនខំរូតរះទៅផ្ទះ ដោយសង្ឃឹមថា នឹងបានជួបមុខអ្នកមានគុណ តែអកុសលអ្វីគ្រប់យ៉ាងសល់ត្រឹមរូបថត ។
ជាការពិត តាមរយៈគណនីហ្វេកប៊ុកមួយបានបង្ហោះពីប្អូនដែលម្តាយបានស្លា.ប់ចោលថា « 09.10.2024 ក្មួយប្រុស សាន ភក្តី ចេញពីប្រលងបាក់ឌុប វេនព្រឹកនៅមណ្ឌលស្គន់ ដើម្បីមកជួបម៉ែ (បងស្រី ម៉ុន) ជាលើកចុងក្រោយ ឥឡូវក្មួយទៅប្រលងវិញទាំងមិនបាន សូម្បីនៅជូនដំណើរម៉ែជាលើកចុងក្រោយ ស៊ូៗក្មួយប្រុសសម្ពាធពេកហើយ» ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក សាន ម៉ាថាយ ដែលជាសាច់ញាតិ្តស.ពបានប្រាប់ថា ក្មួយប្រុសរបស់លោកឈ្មោះ សាន ភក្តី គឺមកមិនទាន់ដង្ហើមម្តាយឡើយ សូម្បីតែថ្ងៃបូជាស.ព ។
លោកថា មូលហេតុដំបូងឡើយ កាលពីថ្ងៃទី៧ ខែតុលា មុនពេលទៅប្រឡងម្តាយប្អូនសាន ភក្តីឈ្មោះ ហោច ស្រីម៉ុន ដែលមានជម្ងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមបានទៅមន្ទីរពេទ្យ តែដោយសារតែស្ថានភាពជម្ងឺធ្ងន់ធ្ងរពេកទើបក្រុមគ្រូ បានអោយត្រឡាប់មកផ្ទះវិញ លុះមកដល់ម៉ោង៤៖៤០នាទីល្ងាចគាត់ក៏បានផុតដង្ហើម នៅថ្ងៃទី៨តុលា ឆ្នាំ២០២៤ ដោយកូនប្រុសសម្លាញ់ចិត្តមិនបានទៅទាន់ដង្ហើមម្តាយឡើយ ។
បើតាមការរៀបរាប់បន្តរបស់ សាន ម៉ាថាយថា អំឡុងពេលប្រឡងក៏មានមិត្តភក្តិឆាតទៅប្រាប់ដែរថា ម្តាយប្អូនបានផុតហើយ ពោលអារម្មណ៍ប្រឡងបណ្តើរ ម្តាយលាចាកលើកបណ្តើរ តើអារម្មណ៍មួយនេះយ៉ាងណាទៅ?
ជាការពិត ប្អូន សាន ភក្តី នៅតែបន្តការប្រឡងរបស់ខ្លួនដល់ទីបញ្ចប់ ទោះដឹងថា ម្តាយផុតនៅថ្ងៃប្រឡងបាក់ឌុបសម័យប្រឡង ៨ តុលា និងស្អែកឡើងទៅប្រឡងបន្តទៀត ។ ក្នុងនោះដែរថា មានការចោទថា តើម្តេចបានបូជាស.ពលឿនម្ល៉េះ0x017d7
ជាការពិត យោងតាមសភាពស.ព និងអាកាសមិនអំណោយផល ដូច្នេះសាច់ញាតិ្តត្រូវប្រញាប់បូជាស.ព ដោយចំថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី២ ដូច្នេះការបូជាពុំមានវត្តមានកូនប្រុសទី៥ សាន ភក្តីនោះទេ ដោយប្អូនជាប់ប្រឡងបង្ហើយនោះ តែគួរបញ្ជាក់ដែរថា ពេលព្រឹកមុនបូជាស.ពប្អូនក៏ឆ្លៀតមកមើលម្តាយជាលើកចុងក្រោយផងដែរ និងទៅប្រឡងបន្តទៀត ។
គួរបញ្ជាក់ដែរថា ប្អូនប្រុស សាន ភក្តីមានទីកន្លែងកំណើតនៅភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយពិតជាសរសើរប្អូនមានស្មារតីរឹងមាំ អាចប្រឡងរហូតដល់ចប់ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ