ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត កំពុងព្រួយបារម្ភជាខ្លាំងពីការបាត់មុខរបរជាលក្ខណៈគ្រួសារ ដោយយកដីជើងភ្នំសែនហានច្រកសៀម មកធ្វើជាក្អមនិងចង្ក្រានលក់ដូរតិចតួច គ្រាន់អាចដោះស្រាយក្នុងជីវភាពគ្រួសារបាន ។ ប៉ុន្តែការដាក់លក់តាមដងផ្លូវ ដើម្បីបង្ហាញពីស្នាដៃអ្នកស្រុកធ្វើដោយដៃមានក្អម មានចង្ក្រានមិនសូវមានការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរ ដោយគ្រួសារខ្លះរាថយ និងមុខរបរកាយដីភ្នំធ្វើក្អម និងចង្ក្រាននេះហើយ ។
អ្វីដែលហួសហេតុនោះ ដីជើងភ្នំកន្លែងពួកគាត់កាយធ្វើសិប្បកម្ម កំពុងមានគេវាតវង់កាន់កាប់រំលោភយកដីរបស់រដ្ឋទៅវិញទៀត ។ បើតាមពលរដ្ឋម្នាក់ឈ្មោះអ្នក ជ្រឿន ភេទស្រី អាយុ៦៣ឆ្នាំ បាននិយាយថាការយកដីភ្នំធ្វើក្អម ធ្វើចង្ក្រាននេះ កូនតចៅរាប់រយឆ្នាំហើយ ប៉ុន្តែមុខរបរនេះអាចនិងធាក់ថយប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើហើយតែគ្មានអ្នកទិញ ។
ស្ត្រីរូបនោះនិយាយទៀតថា បើគ្មានអ្នកទិញក៏ហីចុះ តែថ្មីៗនេះមានគេកំពុងវាតវង់កាន់កាប់កន្លែងដីជើងភ្នំដែលអ្នកភូមិកាយយកមកធ្វើសិប្បកម្មក្អម និងចង្ក្រានថែមទៀតផង ។បើតាមពលរដ្ឋម្នាក់ទៀតឈ្មោះថេ ហ៊ីម ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ បាននិយាយប្រាប់ កាលពីព្រឹកថ្ងៃទី10 តុលាឆ្នាំ 2024 ថា ពួកអ្នកភូមិដំណាក់ចំបក់ មានការព្រួយបារម្ភពីការបាត់បង់មុខរបរធ្វើក្អម ចង្ក្រាន និងអំបែង សម្រាប់ចាក់នំខុក ឬនំគ្រក់ ដោយសាមិនសូវមានអ្នកទិញទេ ។
ឈ្មោះថេ ហ៊ីម និយាយទៀតថា មុខរបររបស់អ្នកភូមិដំណាក់ចំបក់កាយដីភ្នំធ្វើក្អមតូចធំលក់នេះ ធ្វើតំណរតគ្នាតាំងពីដូនតាមកម្ល៉េះ ។ លោកហេង ហឿន និងឈ្មោះថេ ហ៊ីម និយាយរៀបរាប់ស្រដៀងគ្នាថា ប្រជាពលរដ្ឋជិត១០០នាក់ នៅភូមិដំណាក់ចំបក់ គ្រោងជិះរថយន្តទៅជួបលោកអភិបាលខេត្តកំពតឱ្យជួយអន្តរាគមន៍រឿងអ្នកដែលវាតរំលោភយកដីជើងភ្នំ ជាដីដែលពួកគាត់កាយធ្វើសិប្បកម្មនេះ ។ អ្នកភូមិបានអះអាងទៀតថា បើគ្មានដំណឹងដល់ថ្នាក់ដឹកនាំទេ ច្បាស់ជាគេរំលោភយដីពួកគាត់ខកខាតលែងបានធ្វើក្អមឆ្នាំងចង្កានទៀតហើយ ។
ចែករំលែកព័តមាននេះ